CamNews

តារា 

ទឹម រដ្ឋា មានខ្នងបង្អែកធំ ចំាយកចិត្តថ្លើម នៅស៊ីធីអិន

ភ្នំពេញៈ ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ តារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា ហាក់ឡើងកូដជាងមុន ដោយនាងត្រូវគេចាត់ទុកថា ជាតារាស្រីមានភាពលេចធ្លោប្រចាំឆ្នាំ២០១៣នេះ បន្ទាប់ពីបានទទួល តំណែងជាពិធីការិនី ប្រចាំកម្មវិធីមួយចំនួននៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ។

តារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា នាពេលកន្លងមកនាង ចាប់អាជីពត្រឹមតែជាតារា សម្តែង និងជាតារាបង្ហាញម៉ូដ តែប៉ុណ្ណោះ ប៉ុន្តែពេលនេះនាងបែរជាងាកមក ចាប់អាជីពជា ពិធីការិនីមួយបន្ថែម ទៀត ខណៈការងាររបស់នាង បច្ចុប្បន្នកំពុងតែរវល់ជាប់ដៃគ្នា ដកឃ្លាមិន រួចតែ នាងបែរជាខំប្រឹងស្រវ៉ា ការងារបន្ថែមមិនលែង ។

ពេលនេះ កញ្ញា ទឹម រដ្ឋា ក្រៅពីចាប់អាជីពធ្វើ ជាពិធីការិនីប្រចាំកម្មវិធី “១៥០០០$” និង “ល្បែងជ្រែក ជញ្ជាំង ” ហើយក្រៅពីកម្មវិធីទាំងអស់នេះ នាងក៏កំពុងតែត្រៀមខ្លួនកាន់ កម្មវិធី ជាច្រើនទៀត ដែល ខាងស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន និង MY TV បានរៀបចំទុកឲ្យនាង ត្រៀមនិង លេចចេញ ជារូបរាង ក្នុងពេលឆាប់ខាងមុខនេះ ។

កាលដែលពិធីការិនី ចំណូលថ្មី កញ្ញា ទឹម រដ្ឋា ត្រូវបានខាងស្ថានីយទូរទស្សន៍ យកចិត្តយក ថ្លើមចាំជួយ លើកស្ទួយកេរ្តិ៍ឈ្មោះនោះ គឺត្រូវបានប្រភពបង្ហើបឲ្យដឹងថា មកពីនាងមានខ្នងបង្អែកក្រាស់ចាំជួយ យឹត យោងនាងពីក្រោយខ្នង និងមានទឹកមាត់ប្រៃ រង់ចាំជួយ នាងគ្រប់ យ៉ាងធ្វើយ៉ាងណា ឲ្យនាងកាន់តែ មាន ឈ្មោះល្បីមួយកម្រិតទៀត។

បើតាមប្រភពក្រៅឆាកមួយ បានបង្ហើបឲ្យដឹងថា អ្នកដែលចាំជួយនាង និងធ្វើជាខ្នងបង្អែកឲ្យ នាងដើរ កាច់រាងចុះឡើងពេញ ស៊ី ធី អ៊ីននោះ គឺមកពីអ្នកចាំជួយ ទំនុកបម្រុងនាងនោះ ស្រលាញ់នាងស្ទើរតែ លេប ហើយការជួយនាង ឲ្យបានឈរជើងនៅស្ថានីយ ទូរទស្សន៍ មួយ នេះ គ្រាន់តែជាចំណុចចាប់ផ្តើម តែប៉ុណ្ណោះ មិនយូរមិនឆាប់ទេ បុរសមានទាំង ឮអំណោច និងបុណ្យស័ក្តិម្នាក់នោះ និងជួយនាងឲ្យឡើង កាន់តែខ្ពស់ ទៅតាមតម្រូវចិត្ត របស់នាង ព្រោះ តែបុរសម្នាក់នោះមានចិត្ត ស្រលាញ់ពេញចិត្តចង់យក នាង មកធ្វើជាគូកំណាន់ចិត្តអីច៊ឹងហើយ បានជាគេសុខចិត្តបោះទុន ជួយនាងគ្រប់យ៉ាង ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teum rotha entertainment khmer star model MC ទឹម រដ្ឋា