ដូចដែលទស្សនិកជនធ្លាប់បានដឹងមកហើយថា ឌីចេ ក្តិប គឺជាតារាចំរៀង RAP ដែលចេញ
មុខក្នុងវិស័យសិល្បៈ ជាយូរណាស់មកហើយ ដែលថ្មីៗនេះ ឌីចេ ក្តិប បានឈានចូលវិស័យ
សិល្បៈសារជាថ្មី ជាតារាសំដែង ហើយក៏បានចេញបទថ្មីៗផងដែរ ។
មិនយូរប៉ុន្មាន កាលពីប៉ុន្មានសប្តាហ៍មុន ឌេចេក្តិប បានចេញបទថ្មីមួយ បែបមនោសញ្ចេតនា
ដែលមានកញ្ញា ជីជី ជាតួឯកសំដែងក្នុង វីដេអូចំរៀងនោះ ។ បទមួយនោះមានចំណងជើងថា
អាត្មានិយម ដែលទទួលបានការគាំទ្រ ពីទស្សនិកជន ជាពិសេសមិត្តយុវវ័យជាច្រើន ដោយ
សារតែជាបទថ្មីនោះ ជាស្នាដៃនិពន្ធថ្មី មិនចំលងពីគេឡើយ ។
កាលពីម្សិលមិញនេះ ឌីចេ ក្តិប បានបង្ហោះវីដេអូមួយ ទៅក្នុងទំព័របណ្តាញសង្គម Facebook
របស់ខ្លួន ដែលវីដេអូនោះ គឺជាបទថ្មីរបស់គាត់ ដែលមានចំណងជើងថា " Sorry Baby " ។
បទនេះ ក៏ត្រូវបានអះអាងម្តងទៀតដែរថា ជាបទថ្មីសុទ្ធសាធ មិនចំលងពីគេឡើយ ដែលជា
ស្នាដៃនិពន្ធដោយ ឌីចេ ក្តឹប ដោយផ្ទាល់ចំណែកបទភ្លេង និពន្ធដោយលោក វ៉ូច ។ បទនេះ
ជាចង្វាក់ R&B ដែលជាចង្វាក់ដែលល្បីនៅខាងបស្ចឹមប្រទេស ។ បទនេះស្ថិតនៅក្នុងផលិតកម្ម
LDPicture ដែលជាផលិតកម្ម ផលិតភាពយន្តរឿង " ទេវតាធ្លាក់ពីលើមេឃ " ។ ទស្សនិកជន
កុំភ្លេចចូលរួមស្តាប់ និងគាំទ្របទថ្មី មិនចំលងពីគេនេះ ទាំងអស់គ្នាណា ៕
ដោយ ៖ លីលី
ប្រភព ៖ facebook