CamNews

ព័ត៌មានជាតិ 

"ទាំងកម្រោល" ដើមអម្ពិលរលំ សង្កត់ម៉ូតូ ១០គ្រឿង ទាំងព្រឹក នៅក្បែរអគារ កាណាឌីយ៉ា

ភ្នំពេញ ៖ ដើមអម្ពិល ដែលមានអាយុ កាលរាប់សិបឆ្នាំមួយដើម បានរលំ ខណៈ ដែលមេឃមិនមាន ភ្លៀងនិងខ្យល់ បណ្ដាល ឱ្យសង្កត់ទៅលើម៉ូតូ ដែលចតនៅលើចិញ្ចើម ផ្លូវក្បែរគល់អម្ពិលនោះ អស់ចំនួន១០គ្រឿង។

ឧប្បត្ដិហេតុរលំដើមអម្ពិលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ជាង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាប់ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

ឧប្បត្ដិហេតុខាងលើ បានបណ្ដាលឱ្យម៉ូតូ ចំនួន១០គ្រឿង ដែលគេអះអាងថា ជារបស់ បុគ្គលិកបម្រើការ នៅក្នុងអគារខាងលើនេះ ដែលចតតម្រៀបគ្នាជាជួរ នៅលើចិញ្ចើម ផ្លូវ ត្រូវដើមអម្ពិល ដែលមានទំហំធំ ជាង មួយអោប សង្កត់ចំពាក់កណ្ដាលដួលរៀប ដល់ដី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh