ត្បូងឃ្មុំ : ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា កម្លាំងនគរបាល របស់លោក បានឃាត់ខ្លួន ជនល្មើសដែលចាប់រំលោភ និងសម្លាប់ក្មេងស្រី អាយុ១៧ម្នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនសង្ស័យឈ្មោះស៊ូ វ៉េត អាយុ៤១ឆ្នាំ រស់នៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយជនសង្ស័យរូបនេះ មានស្នាមក្រចកមុតលើខ្នងពីរកន្លែង។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ន.ក.ញ អាយុ ១៧ឆ្នាំ រស់នៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង ១០:៤០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ។
បើតាមលោកស្នងការ ជនសង្ស័យ និងឪពុកក្មេងស្រីរងគ្រោះ ជាមិត្តភក្តិនិងគ្នា ៕
អាន៖នារីម្នាក់ ត្រូវក្រុម ជនសង្ស័យ មានគ្នាប្រមាណ ៣នាក់ ចាប់រំលោភ រួចសម្លាប់ យកសពបោះ ចូលក្នុងទឹកស្រះ
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល