(ភ្នំពេញ)៖ តារាសម្តែងបរាជ័យរឿងស្នេហា និងមានឈ្មោះជាមេម៉ាយកូនមួយ នាង គង់ សូនីតា មុននេះបន្តិច បានបង្កការភ្ញាក់ផ្អើល ដល់មហាជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងត្រូវបានមិត្តមិត្ត បញ្ចូនចូលទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យរុស្សី ដោយមានការសង្ស័យថា នាងបានលេចថ្នាំប៉ងបញ្ចប់ជីវិត ទាំងមិនទាន់ដឹងពីមូលហេតុច្បាស់។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាង គង់ សូនីតា កាលពី១ម៉ោងមុននេះ ត្រូវបានមិត្តភក្តិរបស់នាង សរសេរបង្ហោះថា «សូមជំរាបសួរចំពោះអ្នក ដែលស្គាស់ សូនីតា ទាំងអស់ ឥឡូវគេបានចូលសង្រោះបន្ទាន់ នៅមន្ទីពេទ្យរុស្ស៊ី ដោយសារគេញុំាថ្នាំងងុយដេក និងថ្នាំដែលខ្ញុំថតទាំងអស់នេះ មិនដឹងអស់ប៉ុន្មានទេ មិនដឹងម៉េចម៉ា មីពួកម៉ាកឡប់ បើដឹងវិញ ទោះរឿងឈឺវាចាប់ប៉ុណ្ណាយាយ(និយាយ)មកអញស្តាប់ អញស្មានហេងលេងសើចមួយអញតើ.!»។
ប្រភពខាងលើបានបន្ថែមថា «សុំទោសដែលមក post មិនបានប្រាប់ម្ចាស់គេ មួយមាត់ …វាពិបាកត្រង់ពេទ្យប្រាប់ថា វាមានជំងឺស្ទះ និងស្រើតបេះដូងទៀត ម៉ាយូហើយអត់ទាន់ចេញមកវិញទៀត។ ជៀសឲ្យផុតពីរឿងអាក្រក់ណាសំលាញ់ ឯងត្រូវខំដើម្បីក្មេងស្រីម្នាក់នេះណា ស៊ូស៊ូ..!»។
ជុំវិញព័ត៌មាននេះ គេហទំព័រ Khmertalking បានទំនាក់ទំនង ដើម្បីសុំការបំភ្លឺតាមទូរស័ព្ទដែរ ប៉ុន្តែទូរស័ព្ទរបស់នាង ត្រូវបាននារីម្នាក់ដែលអះអាងថា ជាអ្នកទទួលជំនួយ ហើយនិយាយប្រាប់ថា «គង់ សូនីតា គេពិតត្រូវសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យមែន ។មូលបណ្តាលមកពីនាងញ៉ាំថ្នាំ ងងុយគេងច្រើន ប៉ុន្តែមិនដឹងថា មូលហេតុអ្វីទេ ទើបនាងញ៉ាំថ្នាំ ច្រើនបែននេះ..!»។
នារីម្នាក់នេះ បានបញ្ជាក់ថា បច្ចុប្បន្ន គង់ សូនីតា កំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ មិនទាន់ចេញមកវិញទេ ព្រោះក្រុមគ្រួពេទ្យធ្វើការ ជួយសង្គ្រោះជីវិត។ ដោយឡែក សម្រាប់ព័ត៌មានលម្អិត ពុំទាន់ត្រូវបានប្រភពខាងលើ បញ្ជាក់ច្បាស់នៅឡើយទេ អំពីមូលហេតុនៃការលេបថ្នាំ ពីសំណាក់តារាសម្តែង គង់ សូនីតា តែក៏មានប្រភពខ្លះ សង្ស័យថា នាងអាចមានវិបត្តិអ្វីមួយធ្ងន់ធ្ងរ ដោះស្រាយមិនចេញ ទើបបានជាលេបថ្នាំបែបនេះ៕