CamNews

តារា 

បានឃើញអនាគតប្រពន្ធតារាចម្រៀង Rain នៅ ស្អាតខ្លាំងណាស់ ថែមទាំងប្រកាសរៀបការទៀត!

ព័ត៌មានកំសាន្ត ៖ ក្រោយពីមាន​សារព័ត៌មាន​ជាច្រើនបានចុះ​ផ្សាយពីមង្គលការរបស់តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកូរ៉េ លោក Rain បន្ទាប់​មក​ក៏​មាន​ការ​បដិសេធ​ពី​ផលិតកម្ម​​ ប៉ុន្តែពេល​នេះតារា​ចម្រៀង Rain បាន​​ចេញ​មក​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា គេ​នឹង​រៀបការ​ជាមួយ​មិត្ត​ស្រីរបស់គាត់គឺនាង ​ Kim Tae Hee ។

កាលពីប៉ុន្មានម៉ោងមុននេះ សារព័ត៌មាន​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​បាន​​ចេញ​ផ្សាយ​​ព័ត៌មាន​ទាន់​ហេតុការណ៍​​ការ​ប្រកាស​ថ្ងៃ​រៀប​ការ​របស់​ Rain និង Kim Tae Hee បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ។ 

តែទោះបីជាយ៉ាងណាក៏ដោយចុះ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​សាមី​ខ្លួន​ Rain បាន​សរសេរ​សំបុត្រ​ដោយ​ដៃ​មួយ​សន្លឹក​បង្ហោះ​លើគណនី Instagram ដោយលើកឡើង​​​ប្រកាស​ថា គេ​នឹង​រៀប​ការ​ជាមួយ Kim Tae Hee ប៉ុន្តែ​មិន​ទាន់​ប្រកាស​ថ្ងៃ​​ទេ ។

បើចង់ដឹងថា អនាគតភរិយារបស់តារាល្បីរូបនេះស្រស់ស្អាតដល់កំរិតណា សូមទៅទស្សនានៅខាងក្រោមទាំងអស់គ្នា ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: Rain Kim Kim Tae Hee Seoul South korea kpop