CamNews

តារា 

Rihanna បញ្ចេញរូបថតអាក្រាតបញ្ឈីអតីតសង្សារ

បន្ទាប់ពី Karrueche Tran មិត្តស្រីរបស់ Chris Brown បង្អួតរូបចិញ្ចៀនពេជ្រដែលជាអំណោយ
នៃអតីតសង្សាររបស់ Rihanna បានទិញអោយកាលពីខួបកំណើតរបស់នាង Rihanna ក៏មិន
អន់ប៉ុន្មាននោះដែរ ដោយនាងបានបង្ហោះរូបអាក្រាតកាយនៅលើទំព័ររបស់ខ្លួន។

 

សកម្មភាពនេះរបស់ Rihanna ត្រូវបានគេជឿថា ជាការសងសឹកនឹងអតីតមិត្តប្រុសរបស់នាង
គឺលោក Chris Brown ព្រោះថា កាលពីមុននេះមិនយូរប៉ុន្មាន មិត្តស្រីថ្មីរបស់ Chris Brown
បានបង្អួតចិញ្ចៀនពេជ្រដែលខ្លួនទទួលបានក្នុងពិធីខួបកំណើតរបស់ខ្លួន ហើយប្រការនេះ បាន
ធ្វើអោយ Rihanna ម្ចាស់បទ Where Have You Benn មានការច្រណែនយ៉ាងខ្លាំង។

ប្រភពមួយបានអោយដឹងថា Rihanna នៅតែស្រឡាញ់ Chris ហើយនាងតែងសង្ឃឹមថា បុរស
នេះនឹងវិលមករកនាងវិញ។ ​ប៉ុន្ដែការខិតខំរបស់នាងមិនបានសម្រេចនោះទេ។

ការបង្ហាញចិញ្ចៀនពេជ្ររបស់ Karrueche Tran ធ្វើអោយ Rihanna ក្ដៅក្រហាយ

គេបានដឹងថា នេះមិនមែនជាលើកទីមួយនោះទេដែលនារីពីររូបក្នុងជីវិតរបស់ Chris Brown
បានប្រទាញប្រទង់គ្នា។ កាលពីខែមិនា Rihanna ​ក៏បានបង្ហោះរូបថតមួយដែលក្នុងនោះមាន
រូបកញ្ចប់នំ ត្រូវបានរៀបនៅក្នុងក្រវឹល និងវែនតាផងដែរ ដែលប្រការនេះ ហាក់ដូចជា Rihanna
ចង់រិះគន់ Karrueche Tran ថា គ្រាន់តែដូចទៅនឹងការុងអង្ករមួយដែលចេះពាក់វែនតាតែ
ប៉ុណ្ណោះ។

ចំណែក Karrueche Tran ក៏មិនស្លូតប៉ុន្មាននោះដែរ ដោយបន្ទាប់នោះ នាងក៏បានប្រកាសនៅ
លើទំព័ររបស់ខ្លួនថា "ខ្ញុំគឺ Angelina​ ហើយនាងគឺ Jen" ។ អ្នកប្រាកដជាដឹងហើយថា នៅចុង
ក្រោយ Brad នៅជាមួយអ្នកណា!

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: hollywood star