CamNews

តារា 

ចូលឆ្នាំថ្មីនេះ នាង Bella Ranee និងលោក Weir នឹងមានដំណឹងល្អ?

កំសាន្ត ៖ នៅក្នុងក្រុងពាលីរឿងថ្មីមួយ ដែលតម្រូវអោយនាង Bella Ranee ដើរជានារីលក់ខ្លួន ខុសពីសព្វដងដែលត្រូវសម្តែងជាតួស្លូតបូត ។

នៅក្នុងនោះផងដែរ តួស្រីវ័យ ២៧ ឆ្នាំរូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា ចំពោះរឿងនៅក្នុងឆ្នាំថ្មីដែល នាងមិនដឹងថា លោក Weir Sukollawat នឹងនាំរូបនាងទៅជួបក្រុមគ្រួសារឬអត់ទេ ប៉ុន្តែនៅឆ្នាំថ្មីនេះ តារាសម្តែងស្រីរូបនេះ ក៏បានសារភាពថា នាងមិនមានកាលវិភាគណាមួយដែលមមាញឹកទេ ពោលគឺទំនេរនៅផ្ទះតែម្តង ។ 

តួស្រីក្នុងរឿង "ឧត្តមភរិយា" រូបនេះ បន្ថែមទៀតថា ចំពោះម្តាយរបស់លោក Weir Sukollawat នាងបានជួបរួចរាល់ហើយ មានពេលខ្លះក៏ទទួលទាន់អាហារពេលល្ងាចជាមួយគ្នាដែរ ប៉ុន្តែមិត្តប្រុសវ័យ ៣២ ឆ្នាំរបស់នាង នៅមិនទាន់ណែនាំខ្លួននាងទៅកាន់ក្រុមគ្រួសារជាលក្ខណៈផ្លូវការឡើយ ។ 

ចំពោះដំណឹងល្អដែលអ្នកគាំទ្ររង់ចាំពី លោក Weir Sukollawat និងនាង Bella Ranee មានតែចាំមើលសិនថា តើតួឯកប្រុសនឹងណែនាំគូស្នេហ៍ទៅអោយក្រុមគ្រួសារបានស្គាល់ឬទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: weir sukollawat Bella ranee