ភ្នំពេញ ៖ ភោជនីយដ្ឋាន Les Cocktails,Bar&Tapas បានលេចចេញជារូបរាងទ្បើង ហើយដោយ ភាព ល្អ ឥតខ្ចោះ ប្រកបទាំងការច្នៃប្រឌិតខ្ពស់ ក្រោមការរចនា គំនូរប្លង់បែបសម័យទំនើប ដែលនាំ មកនូវនវានុវត្ដន៍ និងប្លែក ពិសេសតែមួយ គ្មានពីរ ដែលបាន បើកសម្ពោធកាលពីយប់ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៥។
កម្មវិធីនេះ មានការអញ្ជើញ ចូលរួម ដោយ អគ្គនាយិការភោជនីដ្ឋាន Les Cocktails,Bar&Tapas លោកស្រី មាស ផល្លីន និង ភ្ញៀវកិត្ដិយកជាច្រើននាក់ផ្សេងទៀត ។
លោកស្រី អគ្គនាយិកាភោជនីយដ្ឋាននេះបានថ្លែង ឲ្យដឹងថា ការអញ្ជើញមកពិសាអាហារនៅទីនេះ ប្រៀបបានដូចជាកំពុងលំហែសប្បាយ នៅរមណីយដ្ឋាន រៀបចំ យ៉ាងល្អពិសេស នៅមាត់ សមុទ្រ នានានៅពិភពលោក ។
លោក ស្រី បន្ដថា Les Cocktails, Bar & Tapas បាន សំរិត សំរាំងនូវកន្លែង អង្គុយ នីមួយៗបង្កប់ ដោយ អត្ថន័យ បែបរសអារម្មណ៍ ៥ ប្រភេទ ផ្សេងៗពីគ្នា ដូចជា ស្ថិត នៅ បរិយាកាស បែបអង្គុយ លើកោះ ក្នុងអាងទឹក លំហមេឃា និងបន្ទប់ម៉ាស៊ីត្រជាក់ ព្រម ទាំង មានតន្ដ្រី កំដរ អារម្មណ៍បែប ស្ងប់ស្ងាត់ រងំរណ្ដំចិត្ដ និងកន្ដ្រាក់ អារម្មណ៍ផងដែរ។
លោកស្រី ថ្លែងបន្ថែម” ជាមួយ នឹង ការបម្រើជូននូវម្ហូបបែបខ្មែរ ថៃ បារំាង អឺរ៉ុប ជាដើម ដែលជា ស្នាដៃ យ៉ាងពិសេស ចុងភៅដ៏ចំណានរបស់យើងខ្ញុំ Les Cocktails, Bar&Tapas បាននាំមកនូវ ប្រ ភេទ Cocktails រសជាតិដើមជាច្រើនមុខ ដែលមានអ្នកជំនាញក្រទ្បុក មកពីបរទេសរង់ចំា បម្រើជូន អស់លោកអ្នក ជាងនេះទៅទៀត ក៏មានទទួលរៀប ចំកម្មវិធី ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ជប់ លៀងផ្សេងៗតាមតម្រូវការរបស់អតិថិជន”។
សូមបញ្ជាក់ថា ក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន Les Cocktails,Bar&Tapas ដែលជានិមិត្ដរូបនៃ ទីឋាន សុខដុមរមនា ជាមួយម្ហូបអាហារ និងភេសជ្ជៈ ប្រកបដោយគុណភាព គុណភាព ផាសុភាព និងអនាម័យល្អនេះ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០លានរៀលផងដែរ៕