ភ្នំពេញៈ អតីតតារាចម្រៀង ល្បីឈ្មោះ ពេជ្រ សូលីកា ថ្មីៗនេះ ត្រូវបានអ្នកនិយមលេង បណ្តាញទំនាក់ទំនង សង្គម Facebook យកឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីភាពអាម៉ាសរបស់នាង ខណៈដែលនាងសុំថតរូប ជាមួយតារាល្បីឈ្មោះថៃម្នាក់ ប៉ុន្តែត្រូវបានគេបដិសេធ មិនចង់ថតជាមួយ ។
នៅក្នុងឃ្លីបវីដេអូខ្លីមួយ មានរយៈពេលត្រឹម តែ៧វិនាទី បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថា តារាស្រីរាងតូចច្រឡឹងធ្លាប់ មានឈ្មោះល្បី ក្នុងស្រទាប់យុវវ័យ ពេជ្រ សូលីកា ត្រូវរងនូវភាពអាម៉ាស នៅចំពោះមុខមហាជន បន្ទាប់ពីនាងបានយកទូរស័ព្ទដៃ ត្រៀមថតរូប ជាមួយតារាប្រុសរូបសង្ហា ជនជាតិថៃម្នាក់ ប៉ុន្តែស្រាប់តែតារារូបនោះ លើកដៃបដិសេធមិនថត ជាមួយនាង ធ្វើឲ្យនាងសើចលែងសម ព្រោះតែខ្មាសគេមិនដឹងយកមុខ ទៅទុកនៅទីណាទេ ។
សម្រាប់ ពេជ្រ សូលីកា ត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាស្រីមួយដួង ដែលមានឈ្មោះបោះសំឡេង និងទទួលបានការ គាំទ្រច្រើន ពីស្រទាប់យុវវ័យ ហើយឲ្យតែនាងបង្ហាញវត្តមាន នៅឆាកតន្រ្តី ឬក៏ទីសាធារណៈម្តងៗ គឺមិនខ្វះអ្នកសុំថតរូបជាមួយនោះទេ ។ តែដោយឡែកតារាប្រុសថៃរូបនោះវិញ បែរជាមិនចង់ថតរូបជាមួយនាងជាស្រីស្អាត ធ្វើឲ្យនាងបាក់មុខមិនស្ទើរទេ។
ចង់ដឹងថា នៅក្នុងឃ្លីបវីដេអូនោះ អតីតតារាចម្រៀងរូបស្អាត នាង ពេជ្រ សូលីកា មានការអាប់ឱន និងអាម៉ាសយ៉ាងណានោះ ទស្សនា ជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល