CamNews

ប្លែកៗ 

ទាញ​​កាំ​​ភ្លើង​​ឪពុក​​ថត Selfie លេង ស្រាប់​​តែ​​ជ្រុល​​ដៃ​រាល​កៃ បាញ់​​ចំក្បាល​​ខ្លួន​​ឯង​​ស្លាប់

(ឥណ្ឌា)៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ឈ្មោះ Ramandeep ត្រូវបានគេនាំទៅមន្ទីរពេទ្យ បន្ទាប់ពីគេបានជ្រុលដៃ បាញ់ចំក្បាលខ្លួនឯង ខណៈថតរូប selfie។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ កើតឡើងនៅប្រទេសឥណ្ឌា ដោយប៉ូលិសនិយាយថា នៅថ្ងៃកើតហេតុ ក្មេងប្រុសរងគ្រោះ នៅផ្ទះជាមួយប្អូនស្រី ហើយគេក៏ព្យាយាមបង្ហោះរូបកាំភ្លើង របស់ឪពុកពេលដែលថតរូប selfie ដែលពេលនោះ ឪពុករបស់គេកំពុងជាប់ រវល់ធ្វើការ ស្រាប់តែក្មេងប្រុស ទាញកាំភ្លើងមកក៏រាលកៃ ជ្រុលបាញ់ត្រូវក្បាលខ្លួនឯងតែម្តង។

ពេលកើតរឿងភ្លាម ប្អូនស្រីជនរងគ្រោះ ក៏បានទូរស័ព្ទហៅប៉ូលិស ឲ្យមកកាន់ផ្ទះកើតហេតុ ហើយពួកគេ ក៏បញ្ជូនក្មេងប្រុសទៅកាន់មន្ទីរពេទ្យ តែជាអកុសលរូបគេ បានដាច់ខ្យល់ស្លាប់ទៅហើយ ដោយសាររបួសធ្ងន់ធ្ងរពេក។ ក្រោយពេលកើតហេតុ ប៉ូលិសបាន រឹបអូសយកកាំភ្លើងទុក ហើយក៏គ្មាននរណាម្នាក់ត្រូវចាប់ខ្លួនដែរ ពាក់ព័ន្ធ​នឹងករណីនេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news