CamNews

ប្លែកៗ 

ត្រីយក្សទឹកសាបធំអស្ចារ្យនៅលើផែនដី

ជាមួយនឹងទំហំធំអស្ចារ្យ និងសកម្មភាពប្រមាញ់ប៉ិនប្រសប់ វាជាឃាតករគូរឲ្យខ្លាចនៅ​លើ
បឹង ស្ទឹងជាច្រើននៅលើពិភពលោក។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការនេសាទខុសច្បាប់
ជាមួយនឹងការ​សាងសង់ទំនប់ បានបណ្តាលឲ្យប្រភេទត្រីនេះ​ប្រឈមមុខ​នឹងហានិភ័យ​ ។

១. ត្រី Arapaima នៅ Manaus Brazil។ នេះជាត្រីមួយក្នុងចំណោមត្រីទឹកសាបធំជាង
គេ​នៅលើ​ពិភពលោក មានប្រវែង៤ម៉េត្រ និងទម្ងន់ ១៨០គីឡូក្រាម។ Arapaima ភាគច្រើន
គឺរស់​នៅអាមេរិកភាគខាងត្បូង។


២. នេះគឺជាត្រី Sturgeon ក្នុងសួនសត្វសាគរសាស្រ្ត Aquarium នៅទីក្រុង
ប៉េកាំង ប្រទេសចិន។ ត្រី Sturgeon នេះអាចមានទម្ងន់ឡើងដល់ ០,៥តោន និងប្រវែងជាង
៥ម៉ែត្រ។ ត្រីយក្ស​នេះធ្លាប់រស់នៅស្ទឹង Jiengzhou ប្រទេសចិន ក៏ប៉ុន្តែដោយសារការនេសាទ
​ខុសច្បាប់ហួសហេតុ ថែមទាំងការកសាងទំនប់ទឹកបានបំផ្លាញបរិស្ថានរស់នៅរបស់ប្រ
ភេទត្រីនេះ។ តាំងពីឆ្នាំ ២០០៣ គេមិនសូវឃើញប្រភេទត្រីនេះក្នុងបរិស្ថានធម្មជាតិទៀត
ទេ។


៣. ត្រី Barb យក្សត្រូវចាប់បាននៅបឹងទន្លេសាប ជិតទីក្រុង ភ្នំពេញ។ ត្រី Barb នេះមាន
ទម្ងន់ ៣០០គីឡូក្រាម និងប្រវែង ៣ម៉ែត្រ។ ជារៀងរាល់ឆ្នាំ អ្នកនេសាទនៅបណ្តោយទន្លេនេះ
អាចចាប់ត្រីBarb នេះបានប្រហែល ៥ ដល់១០ក្បាល។ នេះជាតំបន់ចុងក្រោយនៅលើផែនដី ដែលអាចឃើញ​ប្រភេទត្រីនេះ។


៤.ត្រីបបែលធំនេះចាប់បាននៅទន្លេមេគង្គស្រុកខ្មែរ។ ត្រីបបែលនេះមានប្រវែង៤ម៉ែត្រ និងទម្ងន់១៤០គីឡូក្រាម។


៥. ត្រី Sturgeon នៅតំបន់បឹង Great Lakes និងទន្លេ Mississipoi នៅអាមេរិកខាងជើងត្រូវ
បានចាត់ទុកជាត្រីធំអស្ចារ្យ ដែលរស់យូរជាងគេនៅលើពិភពលោក។ អ្នកវិទ្យាសាស្រ្តបាន
ចាប់ត្រី Sturgeon មួយក្បាលនៅកាណាដាកាលពីឆ្នាំ ១៩៥៣ ប្រវែង២ម៉ែត្រ អាយុ៥២ឆ្នាំ។


៦.ត្រីឆ្លាំងមេគង្គ ដែលអ្នកនេសាទចាប់បានមានទម្ងន់៣០០គីឡូក្រាម ប្រវែង៣ម៉ែត្រ។

បុរសនេះទើបនឹងចាប់បានត្រីឆ្លាំងមានទម្ងន់២៣០គីឡូក្រាម នៅទន្លេសាប។ ប៉ុន្តែក្រោយមក
ត្រីមួយក្បាលនេះក៏ត្រូវបានគេដោះលេងទៅ។

៧. ត្រីសូម៉ុង Taimem នេះមានប្រវែង១,៥ម ត្រូវបានរកឃើញនៅប្រទេស Mongolia
នៅពេលវាកំពុងខំស៊ីសត្វត្រីសូម៉ុងផ្សេងទៀតដែលមានប្រវែង១ម។ ក៏ប៉ុន្តែ នេះមិនមែន
ជាសត្វត្រីសូម៉ុងធំជាងគេនោះទេ ពីព្រោះ ត្រីសូម៉ុង Taimen អាចធំឡើងដល់ ប្រវែង៦ម
ហើយនោះជាប្រភេទសត្វសូម៉ុងធំជាងគេលើពិភពលោក។


ប្រភព៖ vtcnews, National Geographic
ដោយ៖ មិនា

Tags: