ជាទូទៅនៅក្នុងភាពយន្ត គ្រួសារចិនរឺគ្រួសារកាត់ចិនជាគ្រួសារដែលមានទំហំធំហើយមានទ្រពសម្បត្តិមហាសាល។ រឿងអាម៉ានឹងបង្ហាញពីការប្រឈមមុខដាក់គ្នារវាងបងប្អូនក្នុងខ្សែស្រលាយចិនដើម្បីដណ្តើមកេរ្តិមរតកក្រោយអាម៉ាលាចាកលោកទៅ។ តើមនុស្សយើងហ៊ានធ្វើអ្វីខ្លះដើម្បីលុយ? ហើយតើវិញ្ញាណរបស់អាម៉ានឹងទៅដោយស្ងប់សុខដែររឺទេបើកូនចៅរបស់គាត់មិនចុះសម្រុងគ្នាបែបនេះ? បន្ថែមពីលើវិវាទក្នុងគ្រួសារដែលកំពុងកើតមាន រឿងរ៉ាវអកុសលដែលនឹកស្មានមិនដល់បានកើតឡើងព្រមគ្នាដែលជាហេតុធ្វើឲ្យសាច់រឿងកាន់តែស្មុគស្មាញនឹងកាន់តែគួរឲ្យចង់ដឹង។ អ្វីដែលពិសេសនិងជាការរពឹងទុករបស់អ្នកដែលតែងតែគាំទ្ររឿងថៃនោះគឺឈុតឆាកកំប្លែង។ ធានាថាផ្ទុះសំណើចដោយមានការចូលរួមសំដែងពីតារាកំប្លែងល្បីៗដែលហ្វេនមួយចំនួនធ្លាប់បានស្គាល់មកហើយ។ បើចង់ដឹងថាអ្នកណានឹងទទួលបានមរតករបស់អាម៉ា សូមមកទស្សនានៅរោងភាពយន្តទាំងអស់គ្នា!!
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។