CamNews

តារា 

ស្រីស្អាត Kang Sora ជាតារាដែល មានជើងវែង Sexy ជាងគេបំផុតក្នុង ចំណោមតារា ស្រីកូរ៉េ

កាលពីពេលថ្មីៗនេះ MBC TV Entertainment បានប្រកាសពីតារាស្រីទាំង ៣ ដែលជាប់ចំណាត់
ថ្នាក់ជាតារាស្រីកំពូលគឺ Fashionista បានទៅលើសមាជិកក្រុម Wonder Girl នាង Sohee ចំពោះ
តារាសម្លេងធ្ងន់ Power Vocal បានទៅលើ Park Bom និងនារីប្រជាប្រិយបានទៅលើ UEE ដែល
ជាសមាជិកក្រុម After Shcool។

ហើយជាមួយគ្នានេះផងដែរគេក៏បានប្រកាសផងដែរថា Kang Sora តារាសម្ដែងភាពយន្តល្បីគឺ
ជាតារាស្រីដែលមានជើងវែងជាងតារាណាៗទាំងអស់នៅក្នុងពិភពសិល្បះកូរ៉េដែលនាងមាន
ជើងទាំងគូដែលមានប្រវែងដល់ទៅជិត ១០៧ សង់ទីម៉ែត។ ទោះបីជានាង Sora ពាក់ស្បែកជើង
ធម្មតាមិនមែនស្បែកជើងកែងក៏ដោយ ក៏អាចធ្វើអោយប្រុសៗសំដៅមកមើលជើងដ៏ស្រលូនរបស់
នាងបានដែរ។

ជាទូទៅជើងស្រលូនស្អាតគឺសំខាន់ណាស់សម្រាប់តារា Kpop និងតារាសម្ដែងកូរ៉េព្រោះរាល់ក្រុម
ហ៊ុនក៏ដូចជាផលិតកម្មផ្សេងៗដែលគេជ្រើសរើសតួរសម្ដែងភាគច្រើនគឺគេសំដៅទៅរកនារីណា
ដែលមានជើងស្រលូនស្អាតនេះឯង។

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: Kang Sora kpop