CamNews

ប្លែកៗ 

ខឹង​សុំ​គេ​ជិះ​ដោយ​សារ​មិន​បាន អ្នក​ទេស​ចរ​ម្នាក់ ផ្ទុះ​​កំហឹង​​រើស​​ដុំ​​ថ្ម​គប់​អ្នក​បើក​បរ​តាម

(ញូវហ្សឺលែន)៖ អ្នកទេសចរម្នាក់នៅប្រទេសញូវហ្សឺលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីគេបានវាយបំផ្លាញស្លាកសញ្ញាចរាចរណ៍ នៅ​តាម​ដង​ផ្លូវ​ព្រម​ទាំង​គប់​ដុំ​ថ្ម​ទៅ​លើ​អ្នក​បើក​បរ​ផ្សេងទៀត ព្រោះតែខ្លួនមិនអាចសុំគេជិះដោយសារចេញ​ទៅ​ក្រៅ​ក្រុង​បាន​។

ជនបង្កហេតុអាយុ២៧ឆ្នាំឈ្មោះ Cedric Claude Rene Rault-Verpre រស់នៅទឹកដីបារាំង ពេលនេះកំពុងប្រឈមនឹងការជាប់គុក៣ខែ ចំពោះ​ទង្វើ​ដែល​គេ​បាន​បង្ក​ឡើង ​ហើយ​រឿង​នេះ​ត្រូវ​បានប៉ូលីសនិយាយថា ដើមហេតុដំបូងគឺ Rault-Verpre បាន​ចំណាយ​ពេល​អស់​៤​ថ្ងៃ​ហើយ ដើម្បី​រង់​ចាំ​សុំ​អ្នក​ដំណើរ​បើក​បរ​តាមផ្លូវធ្វើដំណើរទៅកាន់ Punakaiki តែគ្មានអ្នកឲ្យដោយសារទេទើបគេផ្ទុះកំហឹនៅអង្គុយសំកុកលើផ្លូវនោះទាញស្លាកសញ្ញាគ្រវែងចោលនិងរើសដុំថ្មគប់លើអ្នកដំណើរណាដែលមិនព្រមឲ្យខ្លួនសុំជិះដោយសារ។

មួយសន្ទុះក្រោយ ប៉ូលីសមកដល់ ទើបឃាត់ខ្លួនជននេះហើយគេនិយាយថា មិនដែលជួបប្រជាជនណាចិត្តអាក្រក់ ដូច​នៅ​ញូវហ្សឺលែន​នេះ​​ទេ ធ្លាប់​តែ​ឃើញ​នៅ​អាមេរិក៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង