CamNews

តារា 

Sia កំពុង​រៀប​ចំ​នូវ​ អាល់ប៊ុម Christmas ថ្មី និង​ខ្សែភាព​យន្ត​របស់​នាង

តារាចម្រៀង និង​អ្នក​និពន្ធ​ចម្រៀង Sia កំពុង​តែ​ប្រឹង​ប្រែង​ធ្វើ​ការ​លើ​គម្រោង​របស់​នាង សម្រាប់​បុណ្យ​ណូអែល​ខាង​មុខ​នេះ ដែល​មិនធ្វើ​ឲ្យ​ទស្សនិជនខក​បំណង​ឡើយ។

យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ខ្សែភាព​យន្ត​របស់​ Sia និង​និយាយ​ពី​អ្វី ប៉ុន្តែ​​ទស្សនិកជន​ជឿជាក់​ថា ខ្សែភាព​យន្ត​របស់នាង នឹង​មាន​អ្វី​ពិសេស​ ដូច​នាង​ធ្លាប់​ដឹក​នាំ​បទចម្រៀង​​នាង​ផ្ទាល់ គឺ Chandelier និង Big Girls Cry ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​មែន​ទែន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើ​ង​ដឹង​ថា Sia នឹង​មាន​បទ​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​នាង​កំពុង​សរសេរ​ជា​មួយ Greg Kurstin ផលិតករ​ក៏​ល្បីធ្លាប់​ធ្វើ​ការ​ជា​មួយ Adele និង Kelly Clarkson។



Craig Kallman និង Julie Greenwald បាន​និយាយ​ថា Sia គឺ​ជា​អ្នក​សិល្បៈ​ ដែល​មានតែមួយក្នុងជំនាន់នេះ។ នាង​មាន​​អំណោយ​ពិសេស​ពី​ធម្មជាតិ ក្នុង​ការ​ក្លាយ​ជាតារាចម្រៀង និង​អ្នក​និពន្ធ​ចម្រៀង។ ការ​សម្តែង  ​វីដេអូ និង​ចម្រៀង​របស់​នាង គឺ​បាន​មក​ពី​ការ​ស្រមើស្រមៃ​ដ៏​ជ្រាល​ជ្រៅ។

«Sia គឺ​ជា​អ្នក​សិល្បៈដ៏​កម្រ ដែល​បាន​បង្កើត​ពិភព​តន្រ្តីសម្រាប់​​ខ្លួន​ឯង។ ពួក​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​ស្វាគមន៍នាង​មក​កាន់​គ្រួសារ  Atlantic ហើយ​ចូលរួម​ជា​មួយ​នាងនៅ​លើ​វិថី​តន្រ្តី​ដ៏​អស្ចារ្យ»៕



ប្រែសម្រួល៖ High

ប្រភព៖ digitalspy


Tags: Kelly Clarkson Adele