CamNews

ព័ត៌មានជាតិ 

ជំងឺជ្រូកត្រចៀកខៀវ កំពុងរាតត្បាត ក្នុងខេត្តសៀមរាប ងាប់ជ្រូកជាង ១ពាន់ក្បាល

ភ្នំពេញ៖ រហូតមកទល់ពេលនេះជំងឺជ្រូកត្រចៀកខៀវ បាននិងកំពុងរាតត្បាតនៅស្រុកចំនួន៣ ក្នុងខេត្តសៀមរាប ហើយបណ្តាលឲ្យជ្រូករាប់ពាន់ក្បាល់ងាប់ និងឈឺជាបន្តបន្ទាប់ ចាប់តាំងពីការរាតត្បាតពាក់កណ្តាល ខែសីហា មក។

លោក ព្រហ្ម វ៉ិច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តសៀមរាប បាន ឲ្យដឹងថា ស្រុកចំនួនពីរ បានទទួលរងនូវការរាតត្បាតពីជ្រូកច្រចៀកខៀវ គឺស្រុកសូទ្រនិគម និងស្រុកជីក្រែង តាំង ពីពាក់កណ្តាលខែសីហា ហើយរហូតមកទល់ពេលនេះ បានបន្តរាតត្បាតដល់ស្រុកបាគង។

លោក ព្រហ្ម វ៉ិច បានបញ្ជាក់ថា «បច្ចុប្បន្នមន្រ្តីជំនាញបានចេញយុទ្ធការបាញ់ថ្នាំសម្លាប់មេរោគនេះ កុំឲ្យរាតត្បាត ដល់កន្លែងផ្សេងទៀត»។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងថា ស្រុកជីក្រែងមានជ្រូកឈឺ ១.៧២៥ក្បាល ងាប់ ៥៨៣ក្បាល និងស្រុកសូទ្រនិគមឈឺ ៩៣៦ក្បាល និងងាប់ ៤១៨ក្បាល៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh