CamNews

ព័ត៌មានជាតិ 

ក្រសួង​អប់​រំ ណែ​នាំ​ឲ្យ​ទប់​ស្កាត់ ស​កម្ម​ភាព​មិន​ប្រ​ក្រី​តី នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃ​១៤

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីណែនាំ ដល់​គ្រឹះស្ថានសិក្សានានា ចូលរួមទប់ស្កាត់ សកម្មភាពមិនប្រក្រតីរបស់សិស្សានុសិស្ស នៅក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

ក្រសួងបានបន្ថែមថា ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណី របស់ជនជាតិខ្មែរនោះទេ ហើយពីអតីតកាល ក៏គ្មានការរៀបចំបុណ្យបែបនេះដែរ។ ប៉ុន្តែនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានេះកាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ខ្លួន និងក្រុមគ្រួសារ​ ប្រាស់ចាកវប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរ ទៀតផង។

ខាងក្រោមនេះ ជាសេចក្តីណែនាំ របស់ក្រសួងអប់រំ៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh