CamNews

តារា 

ចន ច័ន្ទលក្ខិណា សង្ឃឹមថា នឹងបានដឹកដៃគូស្នេហ៍ឥតខាន់ស្លា ទៅបង្កើនភាពផ្អែមល្ហែម នៅក្រៅប្រទេស

(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលពោពេញដោយរឿងអាស្រូវស្នេហា មិនចេះចប់ និងជា​ប្រ​ធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីអារម្ម​ណ៍សោកស្តាយ និងសុំទោសគូស្នេហ៍ថ្មីរបស់នាង គឺលោក ហេង ឡុង ខណៈដល់​ថ្ងៃខួបកំ​ណើ​ត បែរជាគ្មានពេលវេលា សម្រាប់រៀបចំពីធីជប់លៀង ខួបកំណើតឲ្យទៅវិញ។ ប៉ុន្តែទៅបីជាយ៉ាណា ដើម្បី​រឹតចំណងស្នេហ៍ឲ្យ​កាន់តែរឹងមាំនោះ នាងបានបង្ហាញក្ដីសង្ឃឹមថា នឹងបានត្រៀមដឹក​ដៃ​គូស្នេហ៍ ឥតខាន់ស្លា​រូបនេះ ទៅលំហែកាយ​នៅក្រៅប្រទេស បង្កើនរសជាតិស្នេហ៍​បន្ថែមទៀត នៅថ្ងៃណាមួយមិនខាន។

តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គ​មហ្វេស​ប៊ុ​ករបស់ខ្លួនថា «Happy birthday honey & my only man ! សុំទោសឆ្នាំនេះ អូនអត់បានរៀបចំក​ម្មវិធីសម្រាប់បង ហើយបងក៏ដឹងថា អូនមិនមានពេលសម្រាប់បង ព្រោះតែការងារច្រើន ដែលអូនត្រូវបំពេញ បងក៏មិនចូលចិត្តការរៀបចំ ពិធីទៀត!»។

អ្នកនាង ចន ច័ន្ធលក្ខិណា បានបន្តថា «អូនសង្ឃឹម និងជូនពរឲ្យពួកយើង មានពេលលំហែកា​​យ​នៅក្រៅប្រទេស អូនដឹងថា បងចង់នាំអូន Holiday នៅបរទេស​អូន និងព្យាយាមកាត់ ប​ន្ថ​យការងារ ដើម្បីសម្រេចបំណងរបស់បងឲ្យបានឆាប់។ អរគុណចំពោះក្តីស្រឡាញ់របស់បង មានពាក្យខ្លះ​ដែលអូនមិនដែលនិយាយ ចំពោះបង តែនៅថ្ងៃមួយបងនឹងឮពាក្យនោះ ជូនពរបងឲ្យជោគជ័យគ្រប់ភារកិច្ច និង​ជូនពរឲ្យបំណងបងបានសំរេច ក្នុងពេលឆាប់ៗនេះ សូមឲ្យរឿងចង្រៃ និងការខាតបង់ឆ្នាំចាស់ ផ្លាស់មកជោគជ័យ នាឆ្នាំថ្មីឆាប់ៗខាងមុខ Heng Loo​ng !»។

ទាក់ទងរឿងនេះដែរ គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បាន​ព្យា​យាមទំនាក់ទំនង សួរនាំបន្ថែមពីសាមីខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា ជុំវិញគម្រោង​ត្រៀមចេ​ញ​ទៅដើរកំសាន្ត នៅក្រៅប្រទេស និងការអាក់ខាន មិនបានរៀបចំពិធីខួបកំណើត សម្រាប់គូស្នេហ៍ថ្មីនេះដែរ ប៉ុន្តែលេខទូរស័ព្ទមិនអាចធ្វើការ ទំនាក់ទំនងបាន​។ យ៉ាងណាមិញ មហាជននឹងសង្ឃឹមថា ចន ច័ន្ធលក្ខិណា នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ជាមួយគូស្នេហ៍ថ្មី ជាក់ជាមិនខាន៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Chor chan leakana