ភ្នំពេញ៖ លោក កង ណែម រដ្ឋលេខាធិការក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោក ស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥នេះ បានដឹកនាំគណប្រតិភូក្រសួងទៅគោរពវិញ្ញាណក្ខន្ធសពលោកស្រី ចែម សាវ៉ៃ អ្នក តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ចាម នៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៦២ ផ្លូវណតប៊្រីត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោកស្រី ចែម សាវ៉ៃ អាយុ ៦១ឆ្នាំអតីតសមាជិកសភាមណ្ឌលកំពង់ចាម នៃគណបក្សប្រជាជន កម្ពុជា បានទទួលមរណភាពការពីវេលាម៉ោង១ និង៣៥នាទី រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដោយរោគា ពាធ។
សពលោកស្រី ចែម សាវ៉ៃ នឹងដង្ហែទៅបញ្ចុះនាវេលាម៉ោង ៦ព្រឹកនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅវត្តភ្នំបា សិទ្ធ។ ពិធីបុណ្យគម្រប់៧ថ្ងៃ និង១០០ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅគេហដ្ឋាន លេខ៦២ ផ្លូវណតប៊្រីត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល