(អង់គ្លេស)៖ បុរសជនជាតិអង់គ្លេស អាយុ៣៤ឆ្នាំម្នាក់ ឈ្មោះ Edward Gillbert រស់ នៅក្នុងទីក្រុង Leicester ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទប៉ុនប៉ងប្លន់ធនាគារមួយ ស្ថិតនៅតំបន់ Narborough ហើយត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ បន្ទាប់ពីរកឃើញពិរុទ្ធភាព។
ប៉ូលិសឲ្យដឹងថា នៅថ្ងៃកើតហេតុ Edward បានចូលទៅក្នុងធនាគារ Santander រួចក៏ដើរសំដៅទៅរកនារីម្នាក់ ជាអ្នកទទួលទូរស័ព្ទ នៅក្នុងធនាគារនោះ ដោយបញ្ជាឲ្យយកប្រាក់ចេញមក ប៉ុន្តែអ្វីដែលស្មានមិនដល់ គឺលោកចោរបានដើរចេញទៅវិញ ដោយពុំយកប្រាក់បានមួយសេនឡើយ។
ពេលត្រូវឃាត់ខ្លួន Edward សារភាពថា គាត់ក៏ត្រឡប់ទៅទីនោះម្តងទៀត ហើយគំរាមបាញ់ជំនួយការអ្នកគ្រប់គ្រង ប្រសិនមិនព្រមប្រគល់ប្រាក់ឲ្យខ្លួន ទីបំផុតនៅតែចាកចេញទៅវិញ ដោយដៃទទេហើយប្រមាណជា ៣០ នាទីក្រោយ គេក៏សុខចិត្តទៅប្រគល់ខ្លួន ឲ្យប៉ូលិសដោយនិយាយថា គេមិនអាចប្លន់ប្រាក់ ពីនារីបុគ្គលិកធនាគារបានទេ ព្រោះនាងសម្តីផ្អែមណាស់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង