CamNews

តារា 

អតីតសង្សាររបស់ Tyler Kwon មានអារម្មណ៏យ៉ាងណាចំពោះ ពាក្យចចាមអារាមការរៀបការរវាង Jessica និង Tyler Kwon

នៅក្នុងកិច្ចសំភាសន៏ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ បានសាកសួរ Gillian Chung ដែលជាអតីតមិត្តស្រី របស់លោក Tyler ជុំវិញពាក្យចចាមអារាមអំពីការរៀបការរបស់ Jessica សមាជិកក្រុម  Girls’ Generation  និង Tyler Kwon។





នាង Gillian Chung និង Tyler Kwon មានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយប្រព័ន្ធ ផ្សព្វផ្សាយ បានប្រកាសពីទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០១២។ យ៉ាងណាមិញ ពួកគេបានចែក ផ្លូវគ្នា បន្ទាប់ពីមានពាក្យចចាមអារាមអំពីការរៀបការ។ ហើយឥលូវនេះ បានលេចឡើង នូវពាក្យចចាមអារាមថ្មី មួយទៀត អំពីការណាត់ជួបជាមួយនឹង Jessica ម្តង។

នៅពេលដែល Gillian Chung  ត្រូវបានសួរអំពីការរៀបការរវាង  Tyler Kwon និង Jessica នាងបាននិយាយ ដោយសោះកក្រោះថា៖ ពិតមែនរឺ? តើTyler Kwon និង Jessica  នឹងរៀបការនៅពេលណាដែរ នាងនឹងចូលរួម អបអរសាទរ ពួកគេទាំងពីរ។ នាងមិនបានទាក់ទងនឹង Tyler Kwon អស់រយៈពេលយូរមក ហើយ ដូច្នេះ មិនបានដឹងពីស្ថានភាពរបស់គេនោះទេ។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយ បានសាកសួរ នាង កាន់តែស៊ី ជំរៅ អំពី Jessica នាងបានឆ្លើយឡើងថា៖ នាងមិនបានដឹង អំពីរឿងរបស់អ្នកដទៃឡើយ វាក៏ដូចជាមិនសូវ សាកសមដែរ ក្នុងការនិយាយពីរឿងរបស់នរណាម្នាក់នោះ។


 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  koreaboo 


Tags: Tyler Kwon jessica Gillian Chung kpop Girls’ Generation