CamNews

ព័ត៌មានជាតិ 

ជនជាតិជប៉ុនម្នាក់ នឹងបុរសខ្មែរម្នាក់ទៀត ស្លាប់ នៅកន្លែងកើតហេតុ ខណ:ជិះម៉ូតូ បុកគ្នា

ភ្នំពេញ ៖ បុរស ២ នាក់ ម្នាក់ជាជនជាតិជប៉ុន បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុង
ថ្លុកឈាម  ចំណែកម្នាក់ទៀតជាជនជាតិខ្មែរស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈដែលពួកគេ
បានជិះម៉ូតូ  ២គ្រឿងក្នុងល្បឿន  លឿនដូច គ្នាហើយជ្រុលបុកគ្នា យ៉ាងពេញទំហឹងនៅចំណុច ទល់
មុខរោងកុនលុច្ស ស្ថិតតាមបណ្តោយ មហាវិថីព្រះនរោត្តមកែងផ្លូវ លេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣
ខណ្ឌដូនពេញ កាលពីវេលាម៉ោង២ និង៤០ នាទីយប់ រំលងអាធ្រាត្រ  ឈានចូលថ្ងៃទី ០៦ ខែសីហា
ឆ្នាំ ២០១៣។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុបុរសជនជាតិជប៉ុន ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក
EAGLE ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW-2478 ធ្វើដំណើរចេញពីផឹកស៊ីតាមបណ្តោយផ្លូវលេខ
១៥៤ក្នុងទិសដៅពីកើតទៅលិចដោយបានជិះយ៉ាងលឿន ខណៈជិះដល់ចំណុចកែងផ្លូវព្រះនរោត្តម
បុរសជាជនជាតិជប៉ុន  បានទាញចង្កូតម៉ូតូ បត់ខាង ឆ្វេងដៃចូល តាមផ្លូវព្រះនរោត្តម ក្នុងទិស ដៅពី
ជើងទៅត្បូង ខណៈស្របពេលដែលបុរសជាជនជាតិខ្មែរម្នាក់ កំពុងជិះ ម៉ូតូឃ្លីក ពណ៌ខ្មៅ ពាក់ស្លាក
លេខភ្នំពេញ 1Y-1614 តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅ បុក
គ្នាជាមួយ  ម៉ូតូរបស់ជនជាតិជប៉ុន   ដែលកំពុងជិះបញ្រ្ចាសទិសគ្នា   យ៉ាងពេញទំហឹងលាន់ដូចរន្ទះ
បណ្តាលឲ្យបុរស ជាជន ជាតិជប៉ុន ដួលបោកក្បាលបែក និងបាក់ក ស្លាប់យ៉ាងអាណោចអាធ័មនៅ
ក្នុងថ្លុកឈាមគរពីលើម៉ូតូ ចំណែកជនជាតិខ្មែរដែលរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរ
ពេទ្យនោះ   គឺត្រូវស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យផងដែរ ចំណែកឯម៉ូតូទាំង ២គ្រឿង ត្រូវ
ការខូចខាតទាំងស្រុងតែម្តង ។

សមត្ថកិច្ចនៅមិនទាន់អត្តសញ្ញាណ  បុរសទាំង ២នាក់ដែលស្លាប់   ក្នុងហេតុការណ៍ខាងលើនេះនៅ
ឡើយ ទេ ហើយសមត្ថកិច្ច បាន បញ្ជក់ថា ក្រោយកើតហេតុសាកសពជនជាតិជប៉ុនត្រូវបានប្រគល់
ឲ្យក្រុមសាច់ញាតិ របស់គេយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកសាកសពបុរសជនជាតិខ្មែរ ត្រូវ
តម្កល់មន្ទីរពេទ្យកាល់ម៉ែតរង់ចាំ ទំនាក់ទំនងទៅក្រុម គ្រួសារឲ្យ មកទទួលយកទៅធ្វើបុណ្យ ។

ដោយឡែកម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ច   ជំនាញចុះមកវាស់វែង   អូសយកទៅរក្សាទុកនៅ
ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់នេះបង្ក
ឡើង ដោយសារភាគីទាំង ២ បើកបរម៉ូតូក្នុងល្បឿនលឿនដូចគ្នា ជាពិសេសដល់ចំណុចផ្លូវកែង ពួក
គេមិនចេះយោគយល់   អធ្យាស្រ័យគ្នា  ទើបបង្កឲ្យមានគ្រោះថ្នាក់ រហូតធ្វើឲ្យបាត់បង់ជីវិត ក្នុងមួយ
ពព្រិចភ្នែកបែបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News