CamNews

តារា 

ណា​ណា ស្រ​វា​ការ​ងារ​ទាំង​ឈឺ ព្រោះ​ខ្លាច​ធ្លាក់​ប្រ​ជា​ប្រិយ​ភាព

ភ្នំពេញៈ តារាសម្តែងស្រី សាច់ម៉ដ្ឋរលោងកូនកាត់ចិន មានឈ្មោះពិតថា ជួប ស្រីពៅ ហៅ
ណាណា បានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈ ពេលចុងក្រោយនេះ នាងមានការមមាញឹកខ្លាំង
ណាស់ ជាមួយការងាររកពេលទំនេរគ្មានទេ ទោះជាពេលនេះជារដូវភ្លៀងក៏ដោយ ហើយ
មានពេលខ្លះនាងត្រូវបង្ខំចិត្ត ទៅថតទាំងឈឺ ព្រោះខ្លាចគេថានាងវាយឫក និងធ្លាក់ប្រជាប្រិយ
ភាព ។

ជួបជាមួយ Looking TODAY តារាសម្តែងស្រីស្រស់កញ្ញា ណាណា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន
នាងមានការមមាញឹកខ្លាំងណាស់ ជាមួយការថតស្ពតថត ខារ៉ាអូខេនិងថតផ្សាយពាណិជ្ជកម្ម ឲ្យ
ខាងក្រុមហ៊ុនផ្សេងៗ ការងារមានបន្តបន្ទាប់ ។

តារាស្រីដែលបានបណ្តែតខ្លួន លើវិថីសិល្បៈអស់រយៈពេល ប្រមាណជិត ២ឆ្នាំ កញ្ញា ណាណា
បានប្រាប់ថា “ខ្ញុំមានការរវល់ណាស់បង … រកពេលសម្រាកមិនបានទេ មានពេលខ្លះឈឺក៏មិន
បានហ៊ានឈប់​ដែលត្រូវចេញទៅថតទាំងឈឺទាំងជា ព្រោះមានគេទាក់ទងហៅ ទៅថតខ្ញុំមិន
ហ៊ានឈប់ឫក៏មិនទទួលទេ ដោយសារតែខ្លាចគេលែងទាក់ទងមកទៀត ” ។

ស្រីស្រស់វ័យ២០ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា រយៈពេលជាង២ឆ្នាំហើយ ដែល
នាងប្រឡូកក្នុងវិស័យសិល្បៈកន្លងមក នាងមិនសូវមានឈ្មោះល្បីអីទេ ហើយការងារក៏មិន
សូវរវល់ដែរ តែពេលនេះសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង ហាក់ចាប់ផ្តើមឡើង មានការមមាញឹក
ក៏ដូចជា មានអ្នកដឹកនាំទាក់ទងហៅថតច្រើនដូច្នេះពេលខ្លះ នាងចង់សម្រាកក៏មិនហ៊ានដែល ព្រោះថាខ្លាចគេហៅយើងអត់ទៅគេថាវាយឫកថ្ងៃក្រោយ គេលែងហៅពិតជាពិបាកហើយ ។

នាងបន្តថា “នេះជាឱកាសខ្ញុំកសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីធម្មតាគ្មានអ្នកណា មិនចាប់ផ្តើមពីចំណុច
សូន្យទេ សំខាន់ថាខ្ញុំអាចក្តាប់បានតំណែង និងឱកាសនោះបានយូរដល់កម្រិតណា ហើយធ្វើ
ឲ្យឈ្មោះយើងល្បី មានប្រជាប្រិយភាពកម្រិតណាតែប៉ុណ្ណឹង ” ៕

Looking Today




Tags: khmer star star singer freshie cambodia entertainment nana