CamNews

ព័ត៌មានជាតិ 

រថយន្តកៀរ ម៉ូតូដួលបោកក្បាល បែកស្លាប់ អ្នកបើកបរត់បាត់

ខេត្តកណ្តាលៈ យុវជនម្នាក់ ត្រូវរថយន្តបែកកៀរ ពីក្រោយបណ្តាល  ឲ្យដួលបោកក្បាល បែកស្លាប់
ភ្លាមៗ នៅនឹងកន្លែង អ្នកបើកបររថយន្ត បន្ទាប់ ពីកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ត
ចោល នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៩  និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត
នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២ ទៅ  ២៣ក្នុងភូមិស្វាយជ្រំ ឃុំបែកចាន
ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា  ជនរងគ្រោះមានឈ្មោះ ប៊ុន សុភារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ
ជានិស្សិតរស់នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី
ពណ៌ ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ 1BR-2533 ពុំមានពាក់មួកសុវត្ថិភាពនិងកញ្ចក់មើល
ក្រោយនោះទេ ។ ចំណែកឯរថយន្តបង្កវិញ ម៉ាកហ៊ីយ៉ានដាយ  ពណ៌ត្រួយចេក   ប្រភេទបែនធុនធំ
ពាក់ស្លាកលេខភ្នំពេញ 3B-3954 បើកបរស្របទិសគ្នា ពីកើតទៅលិច (អ្នកបើកពុំត្រូវ បានគេស្គាល់
ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់)។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរ  ពីកើតទៅលិចក្នុងល្បឿន
លឿន លុះដល់ចំណុចកើតស្រាប់តែជ្រុលចង្កូតទៅកៀបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាល
ឲ្យអ្នកបើក បរម៉ូតូដួលបោកទៅនឹងថ្នល់បែកក្បាយ  ហូរឈាមទាំងថ្លុក ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅ
នឹងកន្លែង រីឯអ្នកបើកបរ រថយន្តភ្លាមៗ បន្ទាប់ពីឃើញ ស្ថានការ បែបនោះ បានចុះចេញពីរថយន្ត
គេចខ្លួនបាត់ ។ ក្រោយ  ពេលកើតហេតុ   នគរបាលចុះទៅ  ដល់កន្លែងកើត ហេតុធ្វើការ វាស់វែង
និងប្រគល់សាកសព ទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង វិញត្រូវ
យកមក រក្សាទុកនៅអធិការដ្ឋានដើម្បី កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋានចាត់ការទៅ
តាម នីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News