ក្រុមជំរើសជាតិប៉ូឡូញបានចាប់ផ្តើមការប្រកួតប្រកបដោយភាពក្លាហានមោះមុត
ទន្ទឹមនឹងនោះក្រុមជំរើសជាតិក្រិច ក៏មានការលេងដោយស្មារតីជឿជាក់រឹងដូចដែក
ថែបផងដែរ។
ក្រុមម្ចាស់ផ្ទះក្រិចបានធ្វើការវាយសំរុកភ្លាម បន្ទាប់ពីសំលេងកញ្ចែចាប់ផ្តើមការប្រកួតបន្លឺឡើងនិង
បង្កភាពគ្រោះថ្នាក់ជាច្រើនដល់គូប្រកួត។ ចំណែកប៉ូឡូញ ក៏មិនបានលាក់លៀមនូវសមត្ថភាពរបស់
ខ្លួនឡើយ ឆ្លើយតបនឹងសំពាធរបស់គូប្រកួត ប៉ូឡូញមិនបានបន្ធូរដៃឡើយ ដោយបានធ្វើការវាយ
បកទៅវិញដើម្បីស្វែងរកគ្រាប់បាល់។ ជាលទ្ធផលនៅនាទីទី17 ក្រុមជំរើសជាតិប៉ូឡូញក៏ធ្វើបាន
សំរេចក្នុងការរកគ្រាប់បាល់នាំមុខគូប្រកួត ដោយការតែតបាល់បញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ
Lewandowski។
ក្រិចធ្វើបានយ៉ាងល្អនៅតង់ទី2 ទោះលេងតែកីឡាករ10នាក់ក៏ដោយ
ចូលដល់តង់ទី2 ប៉ូឡូញកាន់តែមានប្រៀបថែមទៀតនៅពេលដែលកីឡាករSokratis របស់ក្រិច
ទទួលបានកាតលឿងជាលើកទី2(ស្មើកាតក្រហមមួយ) ដេញចេញពីការប្រកួត។ ប៉ុន្តែដោយការ
មិនបាក់ស្មារតី ជាមួយនឹងការខំប្រឹងប្រែងប្រកួតរបស់ម្ចាស់ជើងឯកយូរ៉ូ ឆ្នាំ2004 ពួកគេក៏រកបាន
គ្រាប់បាល់ស្មើវិញនៅនាទីទី50 ដោយការស៊ុតបាល់បញ្ចូលទីដោយកីឡាករSalpingidis ។ ចប់ការ
ប្រកួតក្រុមទាំងពីរទទួលបានពិន្ទុមួយក្រុម 1ពិន្ទុដោយលទ្ធផលស្មើ 1-1 ៕
វីដេអូ Highlight Goals លទ្ធផល 1-1
លទ្ធផល៖ ប៉ូឡូញ - ក្រិច (1-1)
រកគ្រាប់បាល់៖ Lewandowski 17’ – Salpingidis 50’
កីឡាករចូលប្រកួត៖
ប៉ូឡូញ: 1 Wojciech Szczesny, 15 Damien Perquis, 20 Lukasz Piszczek, 2 Sebastian Boenisch,
13 Marcin Wasilewski, 16 Jakub Blaszczykowski, 10 Ludovic Obraniak, 8 Maciej Rybus,
11 Rafal Murawski, 7 Eugen Polanski, 9 Robert Lewandowski
ក្រិច: 1 Konstantinos Chalkias, 8 Avraam Papadopoulos, 20 Jose Holebas, 15 Vassilas Torosidis,
19 Sokratis Papastathopoulos, 2 Giannis Maniatis, 21 Kostantinos Katsouranis, 18 Sotirios Ninis,
10 Giorgios Karagounis, 7 Georgios Samaras, 17 Theofanis Gekas
ដោយ៖ ណាណូ
ប្រភព៖ 24h