CamNews

តារា 

ពេជ្រ សោភា ចេញ​វី​ដេ​អូ​ឃ្លីប បក​ស្រាយ​ពី​ស្ថាន​ភាព​ជំ​ងឺ និង​ប្រាប់​អ្នក​គាំ​ទ្រ​កុំ​ឲ្យ​បារម្ភ​ពី

(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានដ៏រសើបទាក់ទងទៅនឹងសុខភាព​របស់តារាចម្រៀង និង​ជា​គ្រូ​បង្វឹក​ក្នុង​កម្ម​វិធី​លំដាប់​ពិភព​លោក «The Voice Cambodia» អ្នក​នាង ពេជ្រ សោភា ពេញ​បណ្ដាញ​សង្គម Facebook ហើយ​បាន​ធ្វើ​ឲ្យអ្នកគាំទ្រ​មានការបារម្ភ កាន់​តែ​ខ្លាំង​ចំពោះ​ស្ថាន​ភាព​​ជំងឺ​របស់​នាង​រួច​មក នៅម៉ោងជាង២៣យប់​ ថ្ងៃទី២៦ ​ខែឧសភា ឆ្នាំ២០១៦នេះ ពេជ្រ សោភា បានសម្រេចចិត្តចេញវីដេអូឃ្លីបមួយ ដើម្បីស្រាយចម្ងល់របស់មហាជន និងបានប្រាប់ថា កុំបារម្ភពីនាងខ្លាំងពេក ពោលសុខភាព​របស់នាង មិនឈានដល់ថ្នាក់​ធ្ងន់ធ្ងរ ដូចការភ្ញាក់ផ្អើល​នោះឡើយ។

ពេជ្រ សោភា និយាយថា ​«ខ្ញុំទទួលស្គាល់ថា នាងខ្ញុំពិតជាឈឺមែន តែមិនដល់ថ្នាក់ធ្ងន់ធ្ងរដូច​ដែល page ដទៃ​យក​រូប​ភាព​ខ្ញុំ​មក post ទាំងដែល page ផ្លូវការរបស់នាងខ្ញុំ​មិន​បាន post ទាក់​ទង​ទៅ​នឹង​ជំងឺ​នេះ​ផង។ សូមអរគុណចំពោះ​ការព្រួយបារម្ភ យក​ចិត្ត​ទុក​ដាក់ និង​ពាក្យ​ជូន​ពរ​ពី​បង​ប្អូន​ក៏​ដូច​ជា Fan ទាំង​អស់ ពេល​នេះ​ខ្ញុំ​ធូរ​ស្រាល​ហើយ..!»

ក្នុងវីដេអូឃ្លីបរយៈពេលប្រមាណជាង៤នាទី ពេជ្រ សោភា បាននិយាយទទួលស្គាល់ថា នាងពិតជា​ឈឺមែន ប៉ុន្តែ​ការ​​ឈឺ​នេះ ដោយ​សារ​តែ​នាង​មិន​បាន​ទៅ​ជួប​គ្រូពេទ្យ​តាមការ​ណាត់ជួប ព្រោះតែរវល់នឹងការងារ​ខ្លាំងពេក។ ម្យ៉ាងទៀត រូបភាពដែលគេបង្ហាញ​តាមបណ្ដាញ សង្គម Facebook កន្លងមក គឺជារូបភាពថត​ក្នុងបទចម្រៀង និងជារូបភាពចាស់​តាំងពី​ឆ្នាំ២០១៤ ហើយបើនិយាយពីស្ថានភាព របស់នាងនៅពេលនេះ គឺមិនដល់ថ្នាក់​ដេកជាប់ នៅកន្ទេលនោះទេ ។

សូមស្ដាប់ការបកស្រាយរបស់ ពេជ្រ សោភា ជាមួយ Khmertalking ទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង

Tags: Pich sophea Local news