CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច និងចោរប្លន់ ផ្ទុះអាវុធដាក់គ្នា កណ្តាលក្រុង ប៉ោយប៉ែត ស្លាប់ចោរប្លន់ម្នាក់

បន្ទាយមានជ័យ៖ នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី២៤ ខែសីហា នេះ មានការផ្ទុះអាវុធមួយ បានកើតឡើងរវាង ក្រុមចោរប្លន់ និងសមត្ថកិច្ច នៅកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យ ចោរលួបប្លន់ ដ៏សកម្មម្នាក់បានស្លាប់ និងម្នាក់ទៀត បានរត់ គេចខ្លួន។ ក្រោយកើតហេតុភ្លាមៗ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាសាលាដំបូង ខេត្តបន្ទាយជ័យ ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ច បានប្រដេញតាមចាប់ចោរប្លន់មួយក្រុមមាន ដែល ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងមូល។ លុះដេញបានមួយ សន្ទុះក្រុមចោរបានបាញ់រះ មកដល់សមត្ថកិច្ច ជាហេតុធ្វើឲ្យសមត្ថកិច្ចបាញ់តប ហើយត្រូវចោរម្នាក់ បណ្តាលឲ្យ ស្លាប់ភ្លាមៗតែម្តង។

ក្រោយចោរម្នាក់បានស្លាប់ និងម្នាក់ទៀតរត់គេចខ្លួនបាត់នោះ សមត្ថកិច្ចបានដកហូតម៉ូតូ ដែលចោរប្លន់បានពីរគ្រឿង ដែលគេអះអាង ជារបស់ប្រជាពលរដ្ឋត្រូវចោរប្លន់កាលពីប៉ុន្មានថ្ងៃមុននេះ។

លោក អាត់ ខែម បានប្រាប់ទៅកាន់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូ ឲ្យយកលិខិតស្នាមបញ្ជាក់កម្មសិទ្ធិម៉ូតូរបស់ខ្លួន ដើម្បីទៅយកម៉ូតូវិញនៅថ្ងៃស្អែក៕


ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh