CamNews

ព័ត៌មានជាតិ 

បុគ្គលិកសណ្ឋាគារ ឆ្នេរសុខា (សុខាអូតែល) ធ្លាក់ពីលើជណ្តើរបែកក្បាលស្លាប់ ពេលឡើងជួសជុលម៉ាស៊ីនសម្ងួត

(ព្រះសីហនុ)៖ បុគ្គលិកម្នាក់បម្រើការងារនៅសណ្ឋាគារ ឆ្នេរសុខា (សុខាអូតែល) បានធ្លាក់ពីលើកាំជណ្តើរបែកក្បាលស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះ បានឡើងជួសជុល ម៉ាស៊ីនសម្ងួត ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋាន ខេត្តព្រះសីហនុ បានប្រាប់ Fresh News ថា ជនរងគ្រោះឈ្មោះ ញ៉ែត អុល រស់នៅសង្កាត់៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា «មូលហេតុដែលនាំឲ្យជនរងគ្រោះជួបគ្រោះថ្នាក់បែនេះ គឺបណ្តាលមកពីរូបគេមានការធ្វេសប្រហែស ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានធ្លាក់ពីលើជណ្តើរកំពស់ ៣.៤០ ម៉ែត្រ (ពេលឡើងធ្វើវ៉ានខ្សល់ម៉ាស៊ីនសម្ងួត) បណ្តាលឱ្យ ផុងលលាដ៍ក្បាល ផ្នែកខាងលើ និងបាក់-ក ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង»។ ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh