CamNews

តារា 

ទីបំផុត! នាង Suzy ដែលជាមិត្តស្រីរបស់ Lee min ho បាន...

ព័ត៌មានកំសាន្ត ៖ នៅទីបំផុត នាង Suzy ដែលជាមិត្តស្រីរបស់ Lee min ho បានចេញអាល់ប៊ុមចម្រៀងទោលរបស់នាង បានយ៉ាងជោគជ័យដោយសារតែការខិតខំប្រឹងអស់ពីកម្លាំងកាយចិត្តរបស់នាង ។ 

នាង Suzy ដែលជាសមាជិកម្នាក់នៅក្នុងក្រុម Miss A មិនបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងអស់សង្ឃឹមចំពោះរូបនាងឡើយ ។ តារាកូរ៉េរូបនេះថែមទាំងត្រូវបានមិត្តរួមការងារនាងសរសើរមិនដាច់ពីមាត់ចំពោះភាពយោគយល់អាធ្យាយស្រាយរបស់នាង និងការស្តាប់មតិយោបល់ពីពួកគេ ដោយគ្មានការត្អូញត្អែរអ្វីនោះឡើយ ។ 

ម្ចាស់បទ “Pretend” នាង Suzy បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ និងការគាំទ្រដែលមិនចេះសាបសូន្យ ព្រមទាំងជឿជាក់លើរូបនាងរហូតមក ។ នាងបន្ថែមទៀតថា នាងនឹងគ្មានថ្ងៃនេះប្រសិនបើគ្មានការគាំទ្រពីមហាជន ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Allkpop


Tags: Lee min ho Suzy Seoul South korea kpop