ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញតារាស្រី ល្បីឈ្មោះជាច្រើន បង្ហាញវត្តមាន នៅក្នុងវិថីសិល្បៈជាមួយ ឈុតស្រស់ស្អាតៗ បែបយុវវ័យជាមួយ ការតុបតែងខ្លួន និងការលេងម៉ូដ ស្បែកជើង កែងចោទជាដើម។ ប៉ុន្តែថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនា ជាមួយការតុបតែងខ្លួនថ្មីប្លែក ដោយគ្រងឈុតទាហាន ពីតារាស្រីល្បី មួយចំនួនវិញម្ដង ។
ទស្សនិកជនប្រាកដ ជាចង់ដឹងហើយថា ការផ្លាស់ប្តូរការតុបតែងខ្លួន ពីការផាត់មុខធ្វើសក់ ស្លៀកពាក់ខើចលើខើច ក្រោម មកជាការស្លៀកពាក់ ឈុតទាហាន មានភាពស្រស់ស្អាត ទាក់ទាញ ក្រសែភ្នែក មហាជនច្រើន ដល់កម្រិតណា រូបសម្រស់របស់តារា ទាំងអស់នោះស្អាតខុស ប្លែកពីការស្លៀក ឈុតខើចខ្លីយ៉ាងណា ។