CamNews

តារា 

ឈិត សុជាតា ចេញមុខ​បកស្រាយរឿង ប្រកាសលក់​រថយន្តបន្ទាន់

ភ្នំពេញៈ ក្រោយពីគេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយ អត្ថបទមួយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ដែលមានចំណងជើងថា “ ឈិត សុជាតា ប្រកាសលក់រថយន្តបន្ទាន់ ដោយមិនដឹងមូល ហេតុ” បានធ្វើឲ្យមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈជាច្រើន មានការភ្ញាក់ផ្អើល ចំពោះដំណឹង ប្រកាស លក់រថយន្តបន្ទាន់ និងខ្លះយល់ឃើញថា ទំនងជានាងមានបញ្ហាផ្នែកសេដ្ឋកិច្ច បានជាប្រកាសលក់ រថយន្តបន្ទាន់ បែបនេះ ។

ទាក់ទងនឹងចម្ងល់នេះ ត្រូវបានតារាស្រីច្រមុះស្រួច សម្បុរស ឈិត សុជាតា ចេញមុខបកស្រាយ ប្រាប់ Looking TODAY នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា ចំពោះរឿង ដែលនាងប្រកាសលក់ រថយន្តបន្ទាន់នោះ មិនមែនមានន័យថា ចង់ធ្វើឲ្យទស្សនិកជនមានការ យល់ច្រឡំថា នាងមានបញ្ហា រឿងលុយកាក់អ្វីឡើយ ។ នៅពេលដែលនាងបង្ហោះ ជាសាធារណៈ រឿងលក់រថយន្តនោះ ក៏មិន    បានគិតថា ធ្វើឲ្យទស្សនិកជនយល់ច្រឡំដែរ ។

តារាសម្តែង និងជាពិធីការិនីសម្តីផ្អែម ឈិត សុជាតា បានប្រាប់ឲ្យដឹងថា “ តាមពិត រថយន្តដែលខ្ញុំ ប្រកាសលក់នោះ មិនមែនជារថយន្ត ខ្ញុំប្រើប្រចាំថ្ងៃទេ រថយន្ត Lexus RX300 សេរី ឆ្នាំ2000នោះ គឺជារថយន្តប្រើ នៅក្នុងក្រុមហ៊ុន ទុកសម្រាប់ដឹកភ្ញៀវ ។ ដោយសារតែពេលនេះ តម្រូវការមានការ កើនឡើង ដូច្នេះខ្ញុំត្រូវសម្រេចចិត្ត លក់រថយន្តនេះ ចេញ ដើម្បីថែមលុយប្តូរយកស៊េរីថ្មី មានកៅអី ច្រើន ងាយស្រួលដឹកភ្ញៀវ ជាងរថយន្តនេះ គ្មានរឿងអីទេ ” ។

នៅក្នុងការបញ្ជាក់នោះ តារាស្រីរូបស្រស់ និយមបញ្ចេញស្នាមញញឹម បង្កប់ដោយមន្តស្នេហ៍ ឈិត សុជាតា ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “សម្រាប់រថយន្តដែលខ្ញុំប្រើ រាល់ថ្ងៃរថយន្ត Lexus LX470 ខ្ញុំនៅតែប្រើមិនទាន់ដូរទេ ព្រោះថា រថយន្តនេះ ខ្ញុំអាចជិះបានស្របទៅតាមតម្រូវការ ហើយមិនចាំ បាច់ផ្លាស់បូរម៉ូដម៉ាកច្រើនទេ។ ម្យ៉ាងពេលនេះខ្ញុំក៏ចង់ទុកលុយសម្រាប់ពង្រីក អាជីវកម្មឲ្យកាន់តែ មានភាពរីកចម្រើន និងរឹងមាំជាងនេះសិន ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhet socheata Entertainment Khmer super star Actress ឈិត សុជាតា