CamNews

ភាពយន្ត 

ជីវិតក្រៅភព ឬ LIFE កំពូលរឿងភ័យរន្ធត់ ស្លុតអារម្មណ៍ បញ្ចាំងថ្ងៃទី២៣ ខែមីនានេះតទៅ (មានវីដេអូ)

ហ្វេនៗណាខ្លះដែលរងចាំទស្សនារឿងភ័យរន្ធត់ បែបស្លុតអារម្មណ៍ខ្លះ! ពី Studio Sony Pictures ដែលបានផលិតរឿងភ័យរន្ធត់ជាច្រើនហើយបានទទួលការគាំទ្រលើសលុប ក៏ដូចជាការសរសើរពីសំណាក់ទស្សនិកជនដូចជារឿង Insidious, រឿង The Shallow និង រឿង Don’t Breathe សុទ្ធសឹងតែជារឿងបែបភ័យរន្ធត់ស្លន់ស្លោកាលពីពេលថ្មីៗនេះ។ ហើយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នេះ Sony Pictures បាននាំចំណីចក្ខុថ្មីដែលជារឿងដ៏សែនភ័យរន្ធត់មិនធ្លាប់មានពីមុខមក គឺរឿង “ជីវិតក្រៅភព” ឬ Life ជាភាពយន្តរន្ធត់បែបវិទ្យាសាស្ត្រ និយាយពីអ្នកវិទ្យាសាស្ត្រមួយក្រុម ធ្វើដំណើរទៅស្ថានីយ៍លំហអន្តរជាតិ។ អ្វីដែលរន្ធត់ ស្លុយអារម្មណ៏បំផុតនោះ គឺនៅពេលបេសកកម្មពួកគាត់ប្រែពីការរុករក ទៅជាភាពភ័យតក់ស្លុតទៅវិញ នៅពេលដែលពួកគាត់រកឃើញ ទាក់ទងទៅនឹងការវិវត្តនៃជីវិត ដែលនាំទៅរកភាពវិនាសកម្មលើភពអង្គារ ហើយវានឹងគម្រាមកំហែងជីវិតនាវិក និងជីវិតនៅលើភពផែនដី។


តើនាវិកទាំងអស់នោះអាចគេចផុតពីការគម្រាមគំហែងនេះបានរឺយ៉ាងណា? តើវាជាជីវិតអ្វីឱ្យប្រាកដ? បើចង់ជ្រាបច្បាស់កុំភ្លេចទៅទស្សនាគ្រប់រោងភាពយន្តទាំងអស់គ្នា ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៣ ខែមីនានេះតទៅហើយ។




បំរាម: ហាមក្មេងអាយុក្រោម១៨ឆ្នាំ និងអ្នកខ្សោយបេះដូងទស្សនា!

អ្នកដែលចូលចិត្តរឿងភ័យរន្ធត់ ស្លុតអារម្មណ៏ ធានាថាពិតជារីករាយជាមួយនឹងការទស្សនាខ្សែភាពយន្តនេះនៅក្នុងរោងភាពយន្ត ពីពោះសាច់រឿងនេះពិតជាពិសេសខ្លាំងណាស់។

ទស្សនា Trailer នៅទីនេះ

Trailer 1

Trailer 2

Red Band Trailer 3

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។




Tags: Westec Journey to the west 2 Movie Jaikon Life