CamNews

តារា 

បវរកញ្ញាឯកចិនលេខ១ ប្រចាំឆ្នាំ២០១៦ ជានិស្សិតច្បាប់ និងចេះជំនាញច្រើនភាសា

(ចិន)៖ ការប្រកួតបវរកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហុងកុង ទើបនឹងបញ្ចប់ទៅ កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅនេះ ហើយជ័យជំនះ បានទៅលើនាង Jennifer Ling Coosemans ដែលជានិស្សិតច្បាប់ម្នាក់ ហើយកញ្ញាឯករូបនេះ ត្រូវបានគេនិយាយថា នាងជានិស្សិតចេះដឹងម្នាក់ ដែលអាចប្រើភាសាបានដល់ ទៅ៥ភាសាឯណោះ។

Jennifer អាយុ២១ឆ្នាំ គឺជាកូន​កាត់ចិន-ប៊ែលហ្ស៊ិក កម្ពស់១,៧០ម៉ែត្រ បច្ចុប្បន្ននេះ ក្រៅពីកំពុងរៀនផ្នែកច្បាប់ហើយនោះ នាងក៏មានសញ្ញាបត្រផ្នែកគីមី ពីសាកលវិទ្យា​ល័យនៅ British Columbia និងជាអ្នកជំនាញ លេងព្យ៉ាណូដ៏ពូកែម្នាក់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Jennifer Ling Coosemans China