កូរ៉េខាងត្បូង បានញ្ជាឱ្យបិទសាលា ព្រមទាំងមត្តេយ្យសិក្សាទាំងអស់ នៅតំបន់ក្រុងស៊េអ៊ូល ក្រោយពីករណីឆ្លងវីរុសកូរ៉ូណាកើនឡើងខ្ពស់ ក្នុងតំបន់នោះ ។
បុគ្គលិកសិក្សា និងសិស្សប្រមាណជិត ២០០ នាក់ បានឆ្លងវីរុស នៅក្រុងស៊េអ៊ូល ក្នុងរយៈពេលជាង ២ សប្ដាហ៍កន្លងទៅនេះ ។
ក្រសួងអប់រំបាននិយាយថា ការសិក្សាពីចម្ងាយ នឹងបន្ដរហូតដល់ថ្ងៃទី ១១ ខែកញ្ញា ។
អាជ្ញាធរសុខាភិបាល បានព្រមានថា ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅកៀក នឹងការផ្ទុះនូវវីរុសនេះទូទាំងប្រទេស ។ សិស្សទាំងអស់ នៅក្រុងស៊េអ៊ូល ដែលជាក្រុងមានមនុស្សរស់នៅជាង ២៥ លាននាក់ បច្ចុប្បន្ននឹងត្រូវរៀនតាមអនឡាញ លើកលែងតែសិស្សថ្នាក់បញ្ចប់បាក់ឌុប ដែលនឹងត្រូវប្រឡងចូលរៀន នៅសាកលវិទ្យាល័យ ក្នុងខែធ្នូប៉ុណ្ណោះ ។
សារព័ត៌មាន Korea Times បាននិយាយថា សាលា ដែលមានសិស្សតិចជាង ៦០ នាក់ និងសាលាអប់រំពិសេស ត្រូវបានអនុញ្ញាតឱ្យរើស ថាត្រូវ គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសាម៉ី ឬយ៉ាងណា ។
សាលាកូរ៉េខាងត្បូងភាគច្រើន នឹងបើកឡើងវិញជាដំណាក់កាល ចន្លោះថ្ងៃទី ២០ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ ក្រោយពេលករណីឆ្លងវីរុស នៅក្នុងប្រទេសមើលឃើញថា ធ្លាក់ចុះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC