CamNews

ព័ត៌មានអន្តរជាតិ 

កើតអីអញ្ចេះ! Google គម្រាមដកម៉ាស៊ីនរុករក(Search Engine) ចេញពីប្រទេសអូស្រ្ដាលី

ក្រុមហ៊ុន Google បានគម្រាមដកម៉ាស៊ីនរុករករបស់ខ្លួនចេញពីប្រទេសអូស្រ្ដាលី ដោយសារតែប្រទេសនេះប៉ុនប៉ងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ​ចែកកម្រៃផ្នែកនិពន្ធអត្ថបទ ដល់អ្នកផ្សាយអត្ថបទព័ត៌មាន ។



ប្រទេសអូស្រ្ដាលី កំពុងដាក់បញ្ចូលច្បាប់កម្រិតថ្នាក់ពិភពលោកជាលើកទី១ ដើម្បីបង្ខំឱ្យក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត បង់ប្រាក់ទៅឱ្យស្ថាប័នផ្សព្វផ្សាយព័ត៌មាន សម្រាប់មាតិកាព័ត៌មានរបស់ពួកគេ។

ប៉ុន្ដែក្រុមហ៊ុនអាមេរិកមួយនេះ បានវាយបក ដោយគម្រាមថា ច្បាប់នេះ នឹងបង្ខំចិត្ដពួកគេអោយដកសេវាមួយចំនួនរបស់ខ្លួនចេញពីប្រទេសនេះ ។

 នាយករដ្ឋមន្រ្ដីអូស្រ្ដាលីលោក Scott Morrison បាននិយាយថា ក្រុមអ្នកច្បាប់ពុំបានញញើតចំពោះពាក្យគម្រាមនេះទេ ។ បើទោះជា អូស្រ្ដាលី នៅឆ្ងាយពីទីផ្សារដ៏ធំបំផុតរបស់ Googleក្ដី ក៏ក្រមស្ដីពីព័ត៌មាន ដែលបានពង្រាងនេះ ត្រូវបានគេមើលឃើញថា ជាករណីធ្វើតេស្ដជាសកល ដែលអាចទៅរួច សម្រាប់របៀប ដែលរដ្ឋាភិបាល អាចរិះរកដើម្បីធ្វើនិយ័តកម្មចំពោះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ។   

 ក្រមរបស់អូស្រ្ដាលីនេះ នឹងចងភ្ជាប់ក្រុមហ៊ុន Google និង Facebook ឱ្យសម្រុះសម្រួលការចចារ ជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន អំពីតម្លៃនៃមាតិកាព័ត៌មាន ក្នុងករណី ដែលការព្រមព្រៀង មិនទាន់ត្រូវរ៉ូវគ្នា នៅជំហានដំបូង ។

នាយកប្រតិបត្ដិរបស់ Google ប្រចាំនៅប្រទេសអូស្រ្ដាលី លោក Mel Silva បានប្រាប់កិច្ចប្រជុំសភាមួយកាលពីថ្ងៃសុក្រថា ច្បាប់នោះ មិនសម្រេចឡើយ ។ ប្រសិនបើក្រមនេះ ចូលជាច្បាប់ធរមាន វានឹងផ្ដល់ឱ្យយើងនូវជម្រើសមិនពិតប្រាកដ ក៏ប៉ុន្ដែ​ត្រូវបញ្ឈប់ដំណើរការ Google Search នៅក្នុងប្រទេសអូស្រ្ដាលី ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC