CamNews

តារា 

Minzy សម្តែងអារម្មណ៍មិនស្រណុកចិត្ត ក្រោយខ្លួនក្លាយជាតារាចម្រៀងទោល បន្ទាប់ពីរំសាយក្រុម 2NE1

កូរ៉េ ៖ ក្រុមតារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េ ដែលទើបប្រកាសរំសាយ រហូតធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាតយ៉ាងខ្លាំងចំពោះក្រុម 2NE1 ប៉ុន្តែមុននឹងសម្រេចចែកផ្លូវគ្នាដើររៀងៗខ្លួន តារាចម្រៀងស្រីទាំង ៤ ដួងនេះក៏បានជូនជាកាដូដល់អ្នកគាំទ្រ នូវបទចម្រៀងមួយបទដែលមានចំណងជើងថា "Goodbye" ។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រ Koreaboo បានចុះផ្សាយថា នាង Minzy ដែលជាអតីតសមាជិកក្នុងក្រុមចម្រៀង 2NE1 បានបញ្ចេញឲ្យឃើញនូវអារម្មណ៍សោកសៅរបស់ខ្លួន បន្ទាប់ពីរូបនាងត្រូវប្រលូកក្នុងវិស័យសិល្បៈតែម្នាក់ឯង ។

នាង Minzy បន្តទៀតថា "ខ្ញុំមានអារម្មណ៍មិនស្រណុកចិត្តឡើយ ព្រោះទម្លាប់ធ្វើអ្វីមួយជាក្រុម ប៉ុន្តែបែរជាត្រូវមកប្រលូកតែម្នាក់ឯង ទោះបីជាយ៉ាងណាក៏ដោយចុះ នាងនឹងនៅតែសង្ឃឹមថា 2NE1 នៅតែស្ថិតក្នុងដួងចិត្តប្រិយមិត្តជារៀងរហូតទៅ" ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Koreaboo 


Tags: Minzy Seoul South korea Kpop