ភ្នំពេញ៖ អ្នកនាំពាក្យស្ថាន ទូតអាម៉េរិកប្រចាំកម្ពុជា លោក សន ម៉ាកឃិនថុស្ស (Sean McIntosh)
បានថ្លែងឱ្យដឹង នៅថ្ងៃ ចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៣ ថា អាម៉េរិកស្វាគមន៍ដំណើរការ បោះឆ្នោត
សាកល ប្រកបដោយសនិ្តវិធីនៅកម្ពុជា ប៉ុន្តែក៏បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហៅកាត់ថា គ.ជ.ប បើកការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតី ដែលបានកើតឡើង ក្នុងអំឡុង
ពេលនៃការបោះឆ្នោតផងដែរ។
លោកសន ម៉ាកឃិនថុស្ស (Sean McIntosh) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម
រយៈសារអេឡិច ត្រូនិចថា "យើងបានដឹងអំពីភាព មិនប្រក្រតីមួយចំនួនក្នុង ការបោះឆ្នោត ហើយ
អំពាវនាវអោយ រាជរដ្ឋាភិបាល ដោះស្រាយនូវភាពខុសឆ្គង ដែលមានលក្ខណៈ ជាប្រព័ន្ធក្នុងបញ្ជី
ឈ្មោះបោះឆ្នោត ក៏ដូចជាគុណវិបត្តផ្សេងៗទៀត ផងដែរ។ យើងក៏សូមអំពាវនាវអោយ គ.ជ.ប ធ្វើ
ការស៊ើបអង្កេតដោយ ពេញលេញ និងមានតំលាភាព ចំពោះ របាយការណ៍ ដែលជឿអោយទុកចិត្ត
បានស្តីពីភាពមិនប្រក្រតី ទាំងនោះ និងចាត់វិធានការណ៏អោយ បានត្រឹមត្រូវ ប្រសិន បើចាំបាច់"។
អាម៉េរិក ក៏បានចាត់ទុកថា ជាជំហានប្រវត្តិសាស្រ្តមួយ ក្នុងការអភិវឌ្ឍន៏ លទ្ធិប្រជាធិបតេយ្យនៅ
កម្ពុជា។ "យើងសូម ស្នើអោយ គណបក្សនយោបាយទាំងអស់ ក៏ដូចជាអ្នកគាំទ្ររបស់គេ បន្តធ្វើ
សកម្មភាព ដោយមាន របៀបរៀប រយនិងដោយសន្តិវិធី ក្នុងអំឡុងពេលក្រោយបោះឆ្នោត"។
អ្នកនាំពាក្យរូបនេះ បានថ្លែងផងដែរថា "យើងគត់សំគាល់ នូវកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំងរបស់
សង្គមស៊ីវិល ក្នុងការ ត្រួតពិនិត្យ នូវដំណើរការបោះឆ្នោត។ យើងនឹងពិនិត្យ មើលនូវព័ត៌មានទូទៅ
ជាច្រើនក្នុងរយៈពេល ប៉ុន្មាន សប្តាហ៍ខាងមុខនេះនៅពេលដែលយើងធ្វើការវាយតំលៃពីលទ្ធផល
នៃការបោះឆ្នោត"។
យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិល តាមសារទូរស័ព្ទថាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ៦៨ ខណៈគណបក្ស
សង្រ្គោះជាតិ ទទួលបាន ៥៥ អាសនៈ លើ១២៣អាសនៈ នៃ រដ្ឋសភា ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល