ចម្លែក៖ តាមការអោយដឹងពីទស្សនាវដ្ដីរដ្ឋ Ohio បានអោយដឹងថា កាលពីថ្មីៗ នេះមាន
បុរសម្នាក់ឈ្មោះ Kara Hays ដោយការពេញចិត្ដអ្នកចម្រៀង Britney Spears ពេក គេក៏
បានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែអវយវៈខ្លួនអោយដូចនាង
Britney Spears។
លោក kara Hays បាននិយាយថា លោកជាបុរសម្នាក់ដែលរស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអា
មេរិក។ លោកបានបន្ដថា មួយជីវិតលោក គឺពេញចិត្ដនាង Britney Spears ខ្លាំងណាស់ ទើប
មកដល់ពេលថ្មីៗនេះ លោកបានសម្រេចចិត្ត កែមុខមាត់របស់លោក និងប្រដាប់ភេទផងដែរ
ដើម្បីមើលទៅ អោយមានភាពស្រដៀងទៅនឹង នាង Britney Spears អញ្ចឹង។
រូបនាង Britney Spears និងលោក Kara Hays ពេលដែលកែមុខមាត់រួច
លោក Kara Hays បាននិយាយថា ការវះកាត់នេះថ្វីត្បិត មានតម្លៃថ្លៃបន្ដិចមែន តែលោក
មានការសប្បាយចិត្ដណាស់។ លោកគិតថា លោកបានសម្រេចនូវ បំណងរបស់លោកហើយ
ពោលគឺ ការប្ដូរភេទពីប្រុសទៅស្រី ជាពិសេសគឺគាត់មានមុខមាត់ស្រដៀងទៅនឹង តារាចម្រៀង
ល្បីទៀត នោះគឺនាង Britney Spears ៕
ដោយ៖ សារិន
ប្រភព៖ msn