(ភ្នំពេញ)៖ សមត្ថកិច្ច បានឱ្យដឹងថា ក្រុមគ្រួសាររបស់ស្រ្តីដែលបានស្លាប់ ដោយជម្រឹងដែកសំណង់អគារ ស្តាតអូឡាំពិកធ្លាក់ត្រូវ ដែលក្នុងនោះមានស្វាមី និងកូនចំនួន ៥នាក់ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បាននាំគ្នាទៅយំសោកបង្ហាញការឈឺចាប់ នៅខាងមុខអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីឱ្យសមត្ថកិច្ចក៏ដូចជាភាគីពាក់ព័ន្ធ ជួយរកយុត្តិធម៌ឱ្យផ្តល់សំណងដល់ពួកគាត់ ។ សូមជំរាបថា កាលពីវេលាម៉ោ ង៤៖២០នាទី ល្ងាចម្សិលមិញនេះ មានដែកមួយប្រវែងជាង ៣ម៉ែត្រ បានធ្លាក់ពីលើ សំណង់អគារស្តាតអូឡាំពិក បណ្តាលឱ្យចំអ្នកដំណើរម្នាក់ ដែលកំពុងជិះម៉ូតូ ធ្លាយខួរស្លាប់ភ្លាមៗតែម្តង ។ ស្រ្តីរងគ្រោះមានឈ្មោះ ពុធ វណ្ណី អាយុ ៥០ឆ្នាំ មានមុខរបរ ជាអ្នកលក់គុយទាវនៅភ្នំពេញ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល