(បរទេស)៖ តារាចម្រៀងហូលីវូត លោក Brad Pitt និងអ្នកស្រី Angelina Jolie ត្រូវបានសារព័ត៌មានរាយការណ៍ថា អ្នកទាំងពីរបានចំណាយប្រាក់ រាប់លានដុល្លារ ដើម្បីទិញផ្ទះមួយនៅ Majorca។
ស្វាមីភរិយាមួយគូនេះ មានអារម្មណ៍ ស្រឡាញ់ទឹកដីកោះជាខ្លាំង នៅពេលដែល Brad Pitt កំពុងថតខ្សែភាពយន្តមួយ ដែលឆ្លុះបញ្ចាំងពីសង្គ្រាមលោកលើកទីពីរ នៅទីនោះ ទើបពួកគេស្វែងរកភ្នាក់ងារ អចលនទ្រព្យឲ្យជួយរកទិញលំនៅដ្ឋាន ដ៏ល្អប្រណីតនៅទឹកដីកោះ Balearic។
ផ្ទះដែលអ្នកទាំងពីរ បានសម្រេចចិត្តទិញនេះមានតម្លៃប្រមាណ ៥.២៩ លានដុល្លារអាមេរិក ហើយនៅក្នុងផ្ទះដ៏ល្អឥតខ្ចោះដែលពួក គេពេញចិត្តនេះមានបន្ទប់ដេក៨ សួនច្បារដ៏ធំមួយ និងអាងហែលទឹកមួយ ។ ពេលនេះ Brad Pitt និង Angelina Jolie កំពុងរស់នៅ ជាមួយកូនៗទាំង ៦នាក់យ៉ាងមានក្តីសុខ ដែលវាជួយជម្រះមន្ទិលសង្ស័យដែលថា អ្នកទាំងពីរកំពុងលែងលះគ្នា ផងដែរ៕
http://images.lollipop.sg/files/article/images/gallery/2015/11/getImgIntranet%20(1)_1.jpg http://images.lollipop.sg/files/article/images/gallery/2015/10/getImgIntranet%20(4).jpg http://images.lollipop.sg/files/article/images/gallery/2015/10/getImgIntranet%20(2)_0.jpg
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង