CamNews

តារា 

បងប្រុស សឿ សុធារ៉ា លោក សឿ រ៉ាវុធ ទទួល​មរណភាព​ ដោយសារ​ជំងឺ​គាំង​បេះដូង

ភ្នំពេញៈ បងប្រុសបង្កើត របស់តារាសម្ដែង សឿ សុធារ៉ា លោក សឿ រ៉ាវុធ ដែលត្រូវបានមជ្ឈដ្ឋាន អ្នកសិល្បៈស្គាល់តាមរយៈ ជំនាញផាត់មុខ ដ៏ប៉ិនប្រសព្វនោះ បានទទួលមរណភាពហើយ នៅវេលាម៉ោងជិត ៣រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះ ដោយជំងឺគាំងបេះដូង ។

លោក សឿ រ៉ាវុធ មានវ័យ ៣៤ឆ្នាំ ត្រូវបានសាច់ញាត ប្រាប់ឲ្យដឹងមុននេះបន្តិចថា មុនពេលលោកទទួល មរណភាពស្ថានភាព រាងកាយមានលក្ខណៈធម្មតា ពោលគឺ លោកកំពុងអង្គុយលេង Facebook សុខៗ ស្រាប់តែបង្កឲ្យមានភាពភ្ញាក់ផ្អើល នៅពេលលោកដួលសន្លប់ ទាំងមិនដឹងមូលហេតុ ។ ភ្លាមៗនោះ ក្រុមគ្រួសារ បានបញ្ជូនទៅកាន់មន្ទីពេទ្យ ប៉ុន្ដែហួសពេលទៅហើយ ព្រោះលោកបានដាច់ដង្ហើម តាំងពីដួលភ្លាមៗ នៅក្នុងផ្ទះម្ល៉េះ គឺបេះដូងគាំងលែង ដំណើរការតែម្ដង។

លោក សឿ រ៉ាវុធ ត្រូវបានគេស្គាល់ថា មានជំនាញផាត់មុខ ឲ្យអ្នកសិល្បៈជាច្រើន រហូតបើកសំអាងការមានឈ្មោះថា "សឿ សុធារ៉ា សំអាងការ" ហើយអ្នកសិល្បៈ ភាគច្រើន ក៏ស្គាល់រូបលោក តាមរយៈជំនាញនេះដែរ ។ បច្ចុប្បន្នសពរបស់លោក សឿ រ៉ាវុធ កំពុងតែតំកល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ ៦២B ផ្លូវលេខ ១៣៥ ក្រុមទី៣២ ភូមិ៥ សង្កាត់ទួលទំពួង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមសំឡេងខ្សឹបខ្សួល ស្ដាយស្រណោះ ជាពន់ពេក ពីសំណាក់ ក្រុមគ្រួសារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news