CamNews

តារា 

ការពិតចឹងសោះ បានជាតារាស្រីល្បី សឹង្ហបុរី «នារីនូយ៉ា» មកធ្វើជាអ្នកកំដរកូនក្រមុំ នៅស្រុកខ្មែរ (Video)

(ភ្នំពេញ)៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីតារាសម្ដែងរបស់ប្រទេសសិង្ហបុរី នាង «Jeanette Aw» ដែលត្រូវបានមហាជនស្គាល់ថា ធ្លាប់សម្ដែងក្នុងរឿងជាច្រើន ជាពិសេសរឿងភាគ «នារីនូយ៉ា» បានមកបង្ហាញវត្តមានគួរឲ្យចាប់អារម្មណ៍ ក្នុងនាមជាអ្នកកំដរកូនក្រមុំ នៅក្នុងប្រទេសកម្ពុជា ដោយបានតុបតែងខ្លួន បែបជានារីខ្មែរ អាវប៉ាក់ ចងក្បិន យ៉ាងស្រស់ស្អាត។

បើផ្អែកតាមប្រភពព័ត៌មាន ពីក្រុមសាច់ញាតិរបស់កូនក្រមុំ បានឲ្យដឹងថា នាង «Jeanette Aw» បានមកលេងប្រទេសកម្ពុជា និងដើម្បីចូលរួមក្នុងពិធីមង្គលការ របស់មិត្តនាងផងដែរ ខណៈដែលកូនក្រមុំ និងរូបនាង គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ជាយូរមកហើយ។

យោងតាម Account Facebook របស់ សំអាងការ សុខណា បានបង្ហោះរូបភាព និងវីដេអូ ក្នុងពិធីមង្គលការ បង្ហាញឲ្យឃើញវត្តមានកូនកំឡោះ កូនក្រមុំ និងតារាសម្ដែង សិង្ហបុរី នាង «Jeanette Aw» ក្នុងនាមជាអ្នកកំដរ ពោរពេញដោយសម្រស់ស្រស់ស្អាត។

សូមប្រិយមិត្តទស្សនារូបភាព និងវីដេអូ បង្ហាញវត្តមានរបស់តារាសម្ដែង សិង្ហបុរី នាង «Jeanette Aw» ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Jeanette Aw