(អាមេរិក)៖ នារីអាយុ២១ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋ Mississippi បានក្លាយជាមនុស្ស មានប្រជាប្រិយភាពម្នាក់ បន្ទាប់ពីនាងមានមុខមាត់ មើលទៅដូចជា លោក Ted Cruz ហើយ Searcy Hayes ក៏ទទួលបាន ប្រាក់មួយម៉ឺនដុល្លារពី XHamster ក្នុងការប្តូរនឹងរូបភាព វីដេអូសិចរបស់នាង ដែលមានរយៈពេល៦នាទី។
Hayes មានគូដណ្តឹងរួចទៅហើយ ដែលរូបគេមានអាយុ២៥ឆ្នាំ ឈ្មោះ Freddie Green ហើយអ្នកទាំងពីរ ក៏មានកូនតូចអាយុ៣ខែផងដែរ។ Mike Kulich អ្នកនាំពាក្យ XHamster និយាយថា មនុស្សជាច្រើន ពិតជាចង់ឃើញ Searcy Hayes មានភាពសិចស៊ី បន្ទាប់ពីនាងទទួលបាន ភាពល្បីឈ្មោះ លើប្រព័ន្ធអ៉ីនធឺណេត ព្រោះតែមានមុខស្រដៀង អ្នកនយោបាយល្បី និងនៅពេលឡើងផ្តល់សម្ភាសន៍មួយ ឆ្លើយតបនឹងការដែលមិត្តប្រុស មិនទុកចិត្តនាងថា ខ្លាចគេមិនមែន ជាឪពុកកូនរបស់នាង ប៉ុន្តែក្រោយពីពិនិត្យ DNA រួចទើបដឹងច្បាស់ថា Green ពិតជាឪពុករបស់ក្មេងតូច ដែលជាកូនរបស់ពួកគេទាំងពីរមែន៕