លោក Curt von Badinski ជាអ្នកវិស្វករម្នាក់ និងជាសហស្ថានិកនៃក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមានមូលដ្ឋាននៅឯ San Francisco ធ្វើដំណើរតាមយន្តហោះ ៦ ម៉ោងជារៀងរាល់ថ្ងៃ ពីទីក្រុង Los Angeles។
៥ ថ្ងៃ ក្នុងមួយសប្តាហ៍ លោកបានភ្ញាក់នៅម៉ោង ៥ ព្រឹក ហើយចំណាយពេល ១៥ នាទី ធ្វើដំណើរទៅព្រលានយន្តហោះ Bob Hope Burbank សម្រាប់ការហោះហើរ ៩០នាទី ទៅ Oakland ដែលស្ថិតនៅ 568 គ.ម ភាគពាយព្យ។ ក្នុងមួយខែ លោកចំណាយប្រមាណ 2,300 ដុល្លារ ហើយលោកអាចធ្វើការហោះហើរឥតកំណត់ នៅក្នុងយន្តហោះ turboprop ម៉ាស៊ីនមួយ។
លោក Von Badinski អាចឆ្លងកាត់ terminal ដោយរំលងការ ត្រួតពិនិត្យសុវត្ថិភាពធម្មតាៗ ។ នៅពេលដែលលោកនៅក្នុងយន្តហោះ ជាធម្មតាគាត់ធ្វើការដោយប្រើប្រព័ន្ធអ៊ីនធឺណិតដែលគ្មានផលប៉ះពាល់ ជាមួយនឹងអ្នកដំណើរផ្សេងទៀត រួមទាំងស្ថាបនិក start-up និងអ្នកវិនិយោគមូលនិធិ។
ការធ្វើដំណើរនេះ អាចមានផលលំបាកខ្លះ ដូចជានៅ LA បើកថ្ងៃ តែ San Francisco បែរជាត្រជាក់ និងចុះអ័ព្ទ។ គាត់បាននិយាយថា៖ «ប៉ុន្មានខែដំបូងដែលខ្ញុំធ្វើដំណើរបែបនេះ ខ្ញុំតែងភាំងៗម្តងៗ»។
លោក Von Badinski ទៅដល់កន្លែងធ្វើការនៅម៉ោង ៨កន្លះ ព្រឹក និងចាកចេញនៅម៉ោង ៥ ល្ងាច។ ដោយសារតែចរាចរណ៍មមាញឹក ធ្វើទៅដល់ព្រលានយន្តហោះ Oakland ដើម្បីធ្វើការហោះហើរនៅម៉ោង ៧:១៥ យប់។ ហើយគាត់ទៅដល់ផ្ទះនៅ Burbank ក្រោយម៉ោង ៩ យប់។
«ខ្ញុំតែងតែរីករាយ ដើម្បីចាប់ផ្តើមថ្ងៃថ្មី»៕
ប្រែសម្រួល៖ High
ប្រភព៖ BBC