CamNews

ព័ត៌មានអន្តរជាតិ 

ទស្សនាយីហោក្លែងក្លាយទាំង១០ ក្នុងប្រទេសចិន

ប្រទេសចិន តាំងតែពីយូរមកហើយត្រូវបានមានឈ្មោះថាជា"ពិភព"នៃហាងផលិតផលក្លែង
ក្លាយ ក្នុងនោះទៀតសោត ហាងលក់ផលិតផលក្លែងក្លាយទាំងនោះកំពុងតែមានដំណើរការ
យ៉ាងរលូន និងកំពុងស្ថិតស្ថេរ ដើរទន្ទឹមគ្នាជាមួយហាងផលិតផលប្រណិត ផងដែរ ។

ការរកឃើញថ្មីៗនេះអំពីផលិតផល "ផ្លែប៉ោម"ជាផលិតផលក្លែងក្លាយដែលមានលក់ក្នុង
ប្រទេសចិន បានធ្វើអោយសហគមន៍ អ៊ីនធើណែត និងអតិថិជនមានការខឹងក្រោធជាខ្លាំង ។
ប៉ុន្តែវាគ្រាន់តែជាបញ្ហាមួយតូចប៉ុណ្ណោះ ក្នុងរូបភាពក្លែងបន្លំផលិតផល ។

បញ្ហានេះកំពុងតែធ្វើអោយម្ចាស់យីហោរធំៗ និងមានឈ្មោះល្បីនៅលើពិភពលោកមានការ
ព្រួយបារម្មណ៍ចំពោះយីហោររបស់ខ្លួននៅក្នុងប្រទេសចិន ។ អ្វីដែលពិសេសជាងនេះទៅ
ទៀតនោះគឺ ផលិតក្លែងក្លាយនេះ អាចធ្វើអោយអតិថិជនងាយយល់ច្រឡំ និង មានការខឹង
ក្រោធទៀតផង ។ ខាងក្រោមនេះជាម៉ាកយីហោរល្បីៗទាំង១០ និងកំពុងតែប្រឈមមុខជា
យីហោរក្លែងក្លាយនៅក្នុងប្រទេសចិន ៖
១.ផលិតផល Apple

សហគមន៍ Internet កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលដឹង
ថានៅក្នុងប្រទេសចិនមានហាងលក់ផលិតផល Apple ក្លែងក្លាយ តាំងពីការរចនាផ្នែកខាង
ក្នុង រហូតដល់ឯកសណ្ឋានរបស់បុគ្គលិក ។ ហាងក្លែងក្លាយនេះត្រូវបានរកឃើញមានដំបូង
នៅក្នុងទីក្រុង Kunming (គួន មីង) ខេត្ត Yunnan (យូណាន) ប្រទេសចិន ដោយសារ blogger
មួយឈ្មោះថា Bird Abroad របស់ស្រ្តីជនជាតិអាមេរិចម្នាក់ដែលបានបង្ហោះពត៌មាននោះនៅ
លើ Blog របស់គាត់ ។

បន្ទាប់ពីពត៌មាននេះធ្លាក់ចូលក្នុងដៃអ្នកសារពត៌មានអន្តរជាតិ អាជ្ញាធរនៅទីក្រុង គួនមីង បានចុះទៅត្រួតពិនិត្យ​ ។ តែក្នុងចំណោមហាងក្លែងក្លាយទាំង ៥នោះមានតែហាងចំនួនពីរ
ប៉ុណ្ណោះត្រូវបិទទ្វារ ដោយខ្វះលិខិតអនុញ្ញាតធ្វើជំនួញ ។

សារពត៌មានចិនបានអោយដឹងថា ប្រទេសចិនមានច្បាប់ហាមឃាត់ការថតចម្លងម៉ូដរចនា
និងផ្លាកយីហោរនៅពេលដែលបើកហាងលក់ទំនិញ ។ ប៉ុន្តែអាជ្ញាធរនៅក្រុង គួនមីង គ្រាន់
តែចុះត្រួតពិនិត្យ អោយមាននាមថាចុះប៉ុណ្ណោះ ដោយពួកគេបាននិយាយថា រាល់ផលិតផល
ទាំងអស់របស់ហាងទាំងនោះសុទ្ធតែស្របច្បាប់ និងជាផលិតផលដែលទទួលបន្តពីហាង
ប្រណិតរបស់ Apple ។
២.សួនឧទ្យាន Disney

មិនត្រឹមតែក្លែងក្លាយលើផ្លាកយីហោរប៉ុណ្ណោះទេ នៅក្នុងប្រទេសចិនថែមទាំងមានទាំង
សួនឧទ្យាន "ក្លែងក្លាយ" ផងដែរ ។ ហើយនេះជាសួនឧទ្យានកំសាន្តមួយឈ្មោះ Shijingshan
នៅក្នុងទីក្រុងប៉េកាំង ដែលស្ថិតនៅក្នុងយុត្ថាធិការរបស់អាជ្ញាធរក្នុងសង្កាត់ Shijingshan ។

សួនឧទ្យាននេះមានការរចនាដូចគ្នាទៅនឹងសួនឧទ្យាន Disney តែម្តង ។ បើទោះបីត្រូវបាន
Disney ធ្វើការព្រមានកាលពីឆ្នាំ ២០០៧ ក៏ដោយ តែសួនឧទ្យានមួយនេះនៅតែមានដំណើរ
ការរហូតមកដល់បច្ចុប្បន្ន ថែមទាំងមានឈ្មោះគេហទំព័រជាភាសាអង់គ្លេស ទៀតផង ។
៣.IKEA

នេះជាហាងទំនើបលក់គ្រឿងសង្ហារឹម IKEA ស្របច្បាប់នៅក្នុងប្រទេសចិន ។ ដោយឡែក
នៅក្នុងទីក្រុង គួនមីង ក៏មានមជ្ឈមណ្ឌលលក់គ្រឿងសង្ហារឹមមួយកន្លែងផងដែរដែលមាន
ឈ្មោះថា "11 Furniture" មានបួនជាន់ សាងសង់លើផ្ទៃដីទំហំ ៩,០០០ ម៉ែត្រការ៉េ ជាមួយ
ការរចនាដូចគ្នាបេះដាក់ទៅនឹង IKEA ដែលជាហាងប្រណិត ។

"11 Furniture" រចនាដូច IKEA តាំងពីពណ៌ជញ្ជាំង រហូតដល់ផ្លាកយីហោរ រាល់ប្លង់គំរោង
នៅក្នុងហាង រួមទាំងការរចនានៃផលិតផល ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ
ភាសាចិនចំពោះឈ្មោះ "11 Furniture" ក៏មានន័យថា IKEA ផងដែរ ។
៤.ហាងកាហ្វេ Starbucks

ប្រសិនជាហាងកាហ្វេនេះមានវត្តមាននៅក្នុងប្រទេស អាមេរិច រឺក្នុងប្រទេសអឺរ៉ុប វិញនោះ
វានឹងងាយមានការភាន់ច្រឡំទៅនឹងហាងកាហ្វេ Starbucks ដែលជាហាងពិតប្រាកដ ។
កាលពីឆ្នាំ ២០០៦ ហាង Starbucks ធ្លាប់បានទទួលជ័យជំនះនៅក្នុងជំលោះកាន់កាប់សិទ្ធ
បញ្ញាជាមួយក្រុមហ៊ុនរបស់ចិនឈ្មោះ Xingbake ដែលឈ្មោះជាភាសាចិននៃ Starbucks ។
ដោយឡែកក៏មានហាងផ្សេងៗទៀតដែលត្រាប់តាម Starbucks ក្នុងប្រទេសចិនផងដែរ ក្នុង
នោះមានដូចជា One Dollar Coffee, Seayahi Cofee, Lucky Coffee, Bucksstar Coffee...។
៥.សួនឧទ្យាន World of Warcraft

ក៏ប្រហែលជាមាន Disney ក្លែងក្លាយជាគំរូ ហើយ ទើបបានជាក្រុមហ៊ុនរបស់ចិននៅតែបន្ត
កសាងសួនឧទ្យាន World of Warcraft ក្លែងក្លាយមួយនេះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង
របស់ក្រុមហ៊ុនកំសាន្ត Blizzard ។ សួនកំសាន្តចម្លងមួយនេះមានឈ្មោះថា World Joyland
ស្ថិតនៅក្នុងក្រុង Changzhou ភាគខាងលិចទីក្រុងសៀងហៃ និងថវិការនៃគំរោងគឺប្រមាណ
ជា ៣០ លានដុល្លាអាមេរិច ។
៦.KFC

ទោះបីជាសញ្ញាពិណិជ្ជកម្ម KFC បានមានវត្តមាននៅប្រទេសចិនក៏ដោយ ប៉ុន្តែមិនមានបាន
ន័យថា គេមិនត្រូវប្រឈមមុខនឹងបញ្ហាចំលងសញ្ញាពាណិជ្ជកម្មនោះទេ។ បណ្តាហាង KFC
ក្លែងក្លាយ មិនត្រឹមតែបានប្តូរូបភាពនៅលើសញ្ញាពាណិជ្ជកម្មរបស់ក្រុមហ៊ុនពិតប៉ុណ្ណោះទេ
ថែមទាំងព្យាយាមប្តូរអក្សរ KFC ទៅជា KLC ដើម្បីធ្វើឲ្យអតិថិជនត្រូវភាន់ច្រឡំទៀតផង ។

តាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Havard ផ្នែកជំនួញបង្ហាញថា KFC នៅពេល
ថ្មីៗនេះបានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសចិន ហេតុនេះហើយបានជា
ហាងក្លែងក្លាយតូចៗមិនអាចឈរជើងបានយូរ ។
៧.សៀវភៅរឿងនិទាន Harry Potter

តាមការរកឃើញរបស់សារពត៌មាន New York Times ,ចិនមានឈ្មោះល្បីខាងថតចំលង នូវ
រាល់ ផ្លាកយីហោរពាណិជ្ជកម្ម និង ផលិតកម្មទំនិញរបស់ប្រទេសអាមេរិច សូម្បីតែសៀវភៅ
រឿងនិទាន Harry Potter ។ ទីផ្សារក្នុងប្រទេសចិនសំបូរដោយសៀវភៅដែលថតចំលងគ្រប់
ប្រភេទ ។ រាល់ឯកសារបកប្រែ រឺ បោះពុម្ភខុសច្បាប់នៃសៀវភៅរឿងនិទាន Harry Potter
និងឯកសារផ្សេងៗដែលល្បីឈ្មោះ ត្រូវបានដាក់លក់នៅពាសពេញទីផ្សារប្រទេសចិន ។
៨.ស្បែកជើង Nike

Nike ជាផ្លាកយីហោរពាណិជ្ជកម្មស្បែកជើងកីឡាដ៏ល្បីឈ្មោះលើពិភពលោក និងនៅក្នុ
ប្រទេសចិន ។ ស្របពេលដែលផ្លាកយីហោរពាណិជ្ជកម្មស្បែកជើងនេះកំពុងតែមានឈ្មោះ
ល្បី គេក៏សង្កេតឃើញមានហាងចំលង និង ក្លែងក្លាយ បានកើតឡើងយ៉ាងច្រើនផងដែរ ។
តួយ៉ាងដូចជាក្នុងរូបនេះវាជាហាងក្លែងក្លាយ ប៉ុន្តែដូចគ្នាបេះបិតទៅនឹងហាងប្រណិត បើមិន
ពិនិត្យអោយបានច្បាស់ទេ អតិថិជនងាយនឹងភាន់ច្រឡំបំផុត ។
៩.Hamburger McDonald's

ក្នុងរូបភាពខាងលើនេះ ជាហាងពិតប្រាកដរបស់ McDonald's ។ យីហោរ hamburger នេះ
មានកេរ្តិ័ឈ្មោះល្បីនៅក្នុងប្រទេសចិនតាំងពីយូរយារណាស់មកហើយ ថែមទាំងបានពង្រីក
សាខារបស់ខ្លួនបានយ៉ាងច្រើនផងដែរ ។ ស្របពេលជាមួយគ្នានោះហាងក្លែងក្លាយ រឺហាង
ចំលងក៏បានកើតឡើងជាបន្តបន្ទាប់ យ៉ាងអាណាធិបតេយ្យនៅក្នុងប្រទេសមួយនេះ ។ ក្នុង
នោះទាំងការរចនារបស់ហាង រហូតដល់បញ្ជីរាយនាមឈ្មោះអាហារ ពាក្យស្លោករបស់
McDonald's និង ផ្សេងទៀតក៏ត្រូវបានចំលងយកតាមទាំងអស់ ។
១០.ហាងលក់ផលិតផល Disney

ហាងលក់ក្នុងរូបនេះគឺទទួលបានការអនុញ្ញាតពី Disney ។ ប៉ុន្តែបើតាមការអោយដឹងពី
Reuters កាលពីថ្មីៗនេះថានៅក្នុងហាងនោះក៏មានលក់ផលិតផលក្លែងក្លាយផងដែរ ជាក់
ស្តែងតាមពត៌មានថា ហាងនេះមានលក់ផលិតផលជាច្រើនរបស់ Disney តែបែរជាផលិត
ផល Angry Birds ជារបស់ក្លែងក្លាយទៅវិញ ៕
(ពី afamily)
យ៉ាវីន

Tags: