កាលពីយប់ថ្ងៃម្សិលមិញ (5/5) Tour សម្តែងទូទាំងពិភពលោករបស់ Justin Bieber បានឈប់
សម្តែងនៅឯ Dubai។ តារាចម្រៀងជនជាតិកាណាដា បានមានការភ្ញាក់ផ្អើលមួយ ដោយមាន
អ្នកគាំទ្រម្នាក់រត់ឡើងលើឆាកតន្ត្រី ក្នុងពេលដែលខ្លួនកំពុងសម្តែងបទចុងក្រោយ។
ពេល Justin កំពុងអង្គុយជិតព្យាណូ និងសម្តែង ច្រៀងបទ Believe, Fan ម្នាក់ពាក់អាវពណ៌ស
ខោខូវបយ បានរត់យ៉ាងលឿនពីផ្នែកខាងក្រោយតារាចម្រៀងវ័យក្មេងនេះ។ បើតាមរូបភាព
ក្នុងវីដេអូដែលថតបានពី Fan ផ្សេងទៀតដែលកំពុងទស្សនាការសម្តែងនោះ ឃើញថា បុរស
ម្នាក់នោះរត់ឡើងលើឆាក ដោយព្យាយាមចង់អោប Justin។ ជាក់ស្តែង ពេលអ្នកគាំទ្រម្នាក់នោះ
បានមកក្បែរ Justin បុគ្គលិកការពារម្នាក់បានរត់មកចាប់ផ្តួលបុរសម្នាក់នោះ។ ការប៉ះទន្គិចគ្នា
នោះ បានធ្វើឲ្យធ្លាក់ជ្រុះព្យាណូមកកណ្តាលឆាកផងដែរ។
ចំណែក Justin វិញ បានគេចមកម្ខាងនៃឆាកតន្រ្តី។ ក្រោយរយះពេលប៉ុន្មានវិនាទីក្រោយមក
Justin មានស្មារតី និងសម្តែងវិញធម្មតា ធ្វើហាក់ដូចជាមិនមានអ្វីកើតឡើង។
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិលា
ប្រភព៖ K14