រយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានសង្កេតឃើញថា តារាចំរៀងសំលេងពិរោះដ៏ល្បី
របស់ផលិតកម្មថោន កញ្ញា មាស សុខសោភា កំពុងតែមានភាពមមាញឹក និងការចេញបទថ្មី
ច្រើនណាស់ ។ ថ្មីៗនេះនាងក៏ទើបតែបានចេញបទថ្មីមួយទៀត ដែលទទួលបានការគាំទ្រយ៉ាង
ខ្លាំងពីទស្សនិកជន ។
បទថ្មីរបស់នាង ត្រូវបានគេដឹងថា សរសេរពីរឿងពិតមួយរបស់ជីវិតអ្នកម្តាយ ដែលមានចំណង
ជើងថា " លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ជាងគេ " ។ បទនេះទើបតែចេញថ្មី ដែលជាស្នាដៃនិពន្ធ
របស់លោក សោម ដូរ៉េ និងលោក ដា ។ បទនេះបានចែកចាយពេញ Facebook តៗគ្នាមិនដាច់
ហើយមានអ្នកខ្លះនិយាយថា បទនេះពិរោះហើយមានអត្ថន័យ រហូតដល់ធ្វើអោយគេស្រក់ទឺកភ្នែក
គ្រប់ៗគ្នា ។ ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា ទើបធ្វើអោយទស្សនិកជន ស្រក់ទឹកភ្នែក
បាននោះយើងទៅស្តាប់ និងទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ facebook