-អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ស្នើសមត្ថកិច្ច ចាត់វិធានការ តាមផ្លូវច្បាប់
គ្មានការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ ៖ ក្រោយពីមាន បទបញ្ជាយ៉ាង ដាច់ខាត ពីសំណាក់ស្នងការ នគរបាលរាជ ធានីភ្នំពេញ
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ រួចមក កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ
លោក ប៊ន សំអាត បាន និងកំពុងរៀបចំ សំណុំរឿងបញ្ជូន មនុស្សទំនើង ២នាក់ ទៅកាន់សាលា
ដំបូង រាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ក្រោយពីពួក គេ បានប្រើអំពើហិង្សាវាយ
និងទះកំផ្លៀង ទៅលើអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក ទុយ ម៉ែន
គ្រាន់តែរឿង ជិះម៉ូតូប្រជែងទៅមុន ខណៈដែល ពួកទាំង ៣នាក់ ជិះម៉ូតូ ៣គ្រឿង រ៉េពេញ ផ្លូវ
ដោយអាការៈស្រវឹង ។
មន្ដ្រីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជនបង្កទាំង២នាក់ ម្នាក់ឈ្មោះ
រស់ រឿន និងម្នាក់ទៀត ឈ្មោះ សេង សេរីវុឌ្ឍ មុខរបរបើករថយន្ត នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា
ឆ្នាំ២០១៣ នេះ ត្រូវបានជាប់ឃុំឃាំង ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល
ខណ្ឌពោធិ៍សែនជ័យ ខណៈដែល សមត្ថកិច្ចកំពុងធ្វើរបាយការណ៍ មុនបញ្ជូន ទៅកាន់តុលាការ
ប្រហែលជា នៅថ្ងៃស្អែក។
ជាមួយគ្នានេះ អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក សយ សុភាព បានច្រានចោល
ការសម្របសម្រួលក្រៅ ប្រព័ន្ធតុលាការ ចំពោះជនបង្កទាំង២នាក់ ដែលបានប្រើអំពើហិង្សា
លើសហការីរបស់ ខ្លួន ពោលលោកសូមឱ្យ សមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ បញ្ជូនទៅ
កាន់តុលាការ ផ្ដន្ទាទោស តាមផ្លូវច្បាប់ មិនត្រូវលើកលែង ឱ្យនោះឡើយ ។
សូមបញ្ជាក់ថា ជនទំនើង មិនដែលចូល សាលា៣នាក់ ជិះម៉ូតូ៣គ្រឿង បានប្រើអំពើហិង្សាទៅ
លើ អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ទុយ មែន ដោយស្ទាក់ពីមុខម៉ូតូ
និងចាប់ទះកំផ្លៀង ជាច្រើនដៃ បណ្តាលឲ្យរង របួសលើផ្ទៃមុខ ដោយសារតែ ជនពាលទាំងនេះ
ខឹងសម្បារនឹង លោក ទុយ មែន បើកម៉ូតូប្រជែងទៅមុន ។
លោក ទុយ មែន ដែលរងនូវការវាយ និងប្រើអំពើហិង្សា ពីសំណាក់ ជនទំនើងទាំងនេះ បាន
និយាយថា នៅវេលាម៉ោង ប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកបាន
បើកម៉ូតូ តែម្នាក់ឯង តាមបណ្តោយផ្លូវលេខ ២៧១ ដើម្បីទៅយកព័ត៌មាន រថយន្តបុករបាំង
ចែកទ្រូងផ្លូវ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី។ ស្រាប់តែជិះជិតដល់ ភ្លើងស្តុបណតប្រ៊ីត ក៏ឃើញម៉ូតូ
៣គ្រឿង បើកដោយ ជនទំនើង៣នាក់នេះ នៅពីខាងមុខ ដោយជិះរេពេញផ្លូវ ហាក់បី ដូចជា
ផ្លូវទិញដាច់តែម្នាក់ឯង យ៉ាងដូច្នោះ។
លោក ទុយ មែន បានបន្តទៀតថា ដោយសារតែប្រញាប់ ទៅយកព័ត៌មាន លោកក៏បានបើក
ម៉ូតូ ជែងទៅមុន ស្រាប់តែក្រុមជន ទំនើង ទាំងនេះស្រែកថា «ហ្អែងខ្លាំងអី ហ៊ានវ៉ាម៉ូតូអញ»
ពេលនោះពួកវា ក៏ជិះដេញតាមពីក្រោយ ហើយស្ទាក់ ម៉ូតូពីខាងមុខ រួចចុះពីលើម៉ូតូចាប់ ទះ
កំផ្លៀងជាច្រើន ដៃតែម្តង។
លោក ទុយ មែន ដែលមានមាឌតូច និងម្នាក់ឯងផងនោះ មិនហ៊ាន តបតខ្លាំងនោះ បាន
ត្រឹមតែ ឈ្លោះប្រកែកដោយពាក្យ សម្តីជាមួយគ្នា។ ដោយសារតែ មានការឈ្លោះទាស់
ទែងគ្នា ដោយពាក្យសម្តីយ៉ាងដូច្នេះ នាំឲ្យមានការភ្ញាក់ផ្អើលនោះ ក្រុមជនទំនើងទាំង៣នាក់
បានបើកម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានលោក ទុយ មែន ជិះម៉ូតូដេញតាម ពីក្រោយដើម្បីថតរូប
និងថតស្លាកលេខម៉ូតូ យកមកចុះកាសែត ។
លោកបានបន្តថា ក្រោយជិះម៉ូតូគេចខ្លួន ជនបង្ក២នាក់ បើកម៉ូតូម៉ាកសេ១២៥ពីរគ្រឿង មួយ
គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BS-1120 ដែលជាជនដៃដល់ បានបើកចូល ទៅក្នុងហាង
តន្រ្តីខ្មែរ KTV នៅខាងមុខកងពលតូច ដឹកជញ្ជូនលេខ៩៩ សង្កាត់កាកាប ខណ្ឌពោធិ៍សែន
ជ័យ ធ្វើព្រងើយតែម្តង ហើយអង្គុយច្រៀង ដូចគ្មានរឿងអ្វីកើតឡើង ។
ក្រោយមានករណីនេះ កើតឡើងទាំងអយុត្តិធម៌ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល
បានស្វែងរកអន្តរាគមន៍ភ្លាមៗ ពីសំណាក់កម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ ។ ភ្លាមៗ
នោះ នាយនគរបាលប៉ុស្តិ៍កាកាប លោក សាន ប៉ែត ដោយទទួលបាន បទបញ្ជាពី លោក
អធិការ នគរបាលខណ្ឌ ប៊ន សំអាត បានដឹកនាំកម្លាំង នគរបាល មួយចំនួន ចុះទៅកាន់
ហាងខារ៉ាអូខេ មួយនេះ ហើយធ្វើការឃាត់ខ្លួន ជនបង្កទាំង២នាក់ និងរឹបអូសម៉ូតូ២គ្រឿង
យកទៅសួរនាំបន្តទៀត ខណៈម្នាក់ទៀតបាន រត់គេចខ្លួនបាត់។
ជាមួយគ្នានេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានបញ្ជាឲ្យ
កម្លាំងសមត្ថកិច្ច របស់លោកបញ្ជូន ជនទាំង២នាក់នេះ ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់
ដោយគ្មានការយោគយល់ នោះឡើយ៕
ក្មេងទំនើងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈកំពុងចូលនៅក្នុងហាងម៉ាស្សាខាងលើ
ក្មេងទំនើងម្នាក់នេះ ឈរច្រត់ចង្កេះ សម្តែងឫកពារថា គ្មានបញ្ហា គួរឲ្យខ្លាច ត្រឹមសមត្ថកិច្ចចាប់ខ្លួន
ម៉ូតូរបស់ក្រុមក្មេងទំនើង និងសមត្ថកិច្ច នៅពេលចូលទៅក្នុងហាងម៉ាស្សា
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល