ព្រះសីហនុ : កាលពីវេលាម៉ោង៩ព្រឹកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥នេះ មានករណីជនបរទេសម្នាក់ បានស្លាប់នៅ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានប្រាប់ថា សពឈ្មោះ ZHEVAKIN SERGEYភេទប្រុសអាយុ60ឆ្នាំ ជនជាតិរុស្ស៊ី សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន លេខ458560138សុពលភាព17.7.2019 បានរួមរស់ជាមួយប្រពន្ធឈ្មោះ ជ័យ ស៊ីណា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម០1 ភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ។
ក្នុងហេតុការនេះ ជនបរទេសនេះ បានជូនប្រពន្ធទៅផ្សារ ហើយក៏នាំគ្នាដើរចូលផ្សារ ក៏ស្រាប់តែដួលភ្លាមៗ តែម្តងធ្វើឲ្យមាន ការឆោរឡោពេញផ្សារ ហើយក៏អាជីករក្នុងផ្សារ បានទូរសព្ទ័ហៅឡានពេទ្យ បង្អែក ដើម្បីមកជួយសង្គ្រោះបន្ទាន់ ។
លុះក្រោយមករថយន្តសង្គ្រោះ បានមកដល់យកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែក ខេត្តតែអកុសល ជនរងគ្រោះជាជន បរទេសនេះ ក៏បានស្លាប់បាត់បង់ ជីវិតហើយ ។
បច្ចុប្បន្នសាកសព កំពុងរក្សានៅមន្ទីរពេទ្យ បង្អែកខេត្ត រងចាំការត្រួតពិនិត្យ ពីសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច្ច័យ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល